ព័ត៌មានជាតិ
អ៊ីស្រាអែលអរគុណកម្ពុជាដែលជឿជាក់លើសមត្ថភាពការពាររបស់ខ្លួនក្នុងពេលហាម៉ាស់វាយប្រហារកន្លងទៅ
ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំកម្ពុជាមាននិវេសនដ្ឋាននៅប្រទេសថៃលោកស្រី អាឡូណា ហ្វសអ៊ី-ខេម (Alona Fisher-Kamm) បានថ្លែងអំណរគុណកម្ពុជាដែលបន្តឱ្យនិស្សិតកម្ពុជាបន្តការសិក្សានៅប្រទេសអ៊ីស្រាអែលក្នុងពេលដែលមានការវាយប្រហារពីពួកហាម៉ាស់នាពេលកន្លងទៅ។

រំលឹកទៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ជាពេលដែលក្រុមភេរវកម្មហាម៉ាសបើកការវាយប្រហារលើប្រទេសអ៊ីស្រាអែលសម្លាប់មនុស្ស៨១៥នាក់ ក្នុងនោះក៏មាននិស្សិតខ្មែរម្នាក់ផងដែរ។ ក្រោយហេតុការណ៍នេះក្រុមប្រឆាំងនៅកម្ពុជាបានវាយប្រហាររដ្ឋាភិបាលកម្ពុជាថាមិនបានគិតគូរពីស្ថានភាពពលរដ្ឋខ្លួនដោយមិនព្រមយកនិស្សិតខ្មែរមកវិញ ខណៈរដ្ឋាភិបាលបានប្រាប់ទៅនិស្សិតដែលនៅអ៊ីស្រាអែលជាង៤០០នាក់នៅពេលនោះស្ដាប់តាមការណែនាំរបស់រដ្ឋាភិបាលអ៊ីស្រាអែល ហើយការបញ្ជូនយន្តហោះដឹកត្រលប់មកវិញលុះត្រាតែមានករណីណាបន្ទាន់ដើម្បីភៀសខ្លួនប៉ុណ្ណោះ។
លើកឡើងក្នុងជំនួបជាមួយអនុប្រធានទី១រដ្ឋសភាលោក ជាម យៀប នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា លោកស្រី អាឡូណា ហ្វសអ៊ី-ខេម បានកត់សម្គាល់ថាតាំងពេលនោះមកទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការមានការរីកចម្រើនជាលំដាប់ ដោយប្រទេសទាំងពីបានចុះ MOU ក្នុងការទទួលយកពលករកម្ពុជាទៅធ្វើការនៅអ៊ីស្រាអែលលើវិស័យកសិកម្មថែមទៀតផង។

ក្នុងឆ្នាំ២០២៥នេះកម្ពុជាបានតែងតាំងឯកអគ្គរាជទូត និងបង្កើតកុងស៊ុលកិត្តិយសរបស់កម្ពុជាប្រចាំនៅរដ្ឋអ៊ីស្រាអែលដែលជាសញ្ញាល្អនៃទំនាក់ទំនង៧៥ឆ្នាំមកនេះ។
អនុប្រធានទី១រដ្ឋសភាកម្ពុជាលោក ជាម យៀប បានលើកឡើងបញ្ជាក់ទៅឯកអគ្គរដ្ឋទូតអ៊ីស្រាអែលថាមូលដ្ឋានគ្រឹះនៃទំនាក់ទំនងរវាងប្រទេសទាំងពីរគឺបង្ហាញចេញពីការគោរព ការយោគយល់ និងទុកចិត្តគ្នាទៅវិញទៅមក និងអរគុណចំពោះអ៊ីស្រាអែលដែលតែងតែផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សាផ្នែកកសិកម្មនៅប្រទេសនេះជានិច្ច។
អនុប្រធានទីមួយរដ្ឋសភាជំរុញយ៉ាងណាចង់ឱ្យកម្ពុជា និងអ៊ីស្រាអែល ពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាពិសេសលើវិស័យកសិកម្ម ការគ្រប់គ្រងទឹក បច្ចេកវិទ្យា ការអប់រំ និងការងារជាដើម។

អ្នកតាមដានភូមិសាស្ត្រនយោបាយលោកបណ្ឌិត ជ័យ តិច បានកត់សម្គាល់ផងដែរថា ទំនាក់ទំនងកម្ពុជា-អ៊ីស្រាអែល ហាក់កាន់តែខិតរកគ្នា ហើយព្រឹត្តិការណ៍ភេរវកម្មហាម៉ាស់លើអ៊ីស្រាអែលក៏ជារបត់មួយនៃទំនាក់ទំនងផងដែរលោកថាក្នុងពេលដែលសម្ព័ន្ធមិត្តអ៊ីស្រាអែលគឺថៃពេលនោះបានបញ្ជូនយន្តហោះទៅដឹកពលរដ្ឋថៃចេញពីអ៊ីស្រាអែលដែលបង្ហាញពីការមិនទុកចិត្ត តែកម្ពុជាផ្ទុយពីនោះដែលបង្ហាញពីការទុកចិត្តដល់សមត្ថភាពការពារជាតិរបស់ប្រទេសនៅមជ្ឈិមបូព៌ាមួយនេះ។
លោកថា៖ «នេះហើយដែលធ្វើឱ្យបណ្ដាប្រទេសជាមិត្តមានការសប្បាយចិត្តទុកចិត្ត ដែលបញ្ជាក់ពីការរួមសុខទុក្ខជាមួយគ្នាក្នុងគ្រាលំបាកដែលធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជា និងអ៊ីស្រាអែលមានភាពប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ»។

លោកបណ្ឌិតបានជំរុញដល់រដ្ឋាភិបាលកម្ពុជាបង្កើនទំនាក់ទំនងបន្ថែមទៀតជាមួយអ៊ីស្រាអែលតាមរយៈការធ្វើយ៉ាងណាឱ្យសម្រេចបាននូវការបង្កើតស្ថានទូតតំណាងប្រទេសទាំងពីរផ្ទាល់ បង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាពិសេសរឿងដែលល្អនោះគឺបង្កើតនូវទំនាក់ទំនងលើវិស័យកសិកម្ម បច្ចេកវិទ្យា និងសព្វាវុធយោធា។
កម្ពុជា-អ៊ីស្រាអែល បានបង្កើតទំនាក់ទំនងការទូតជាមួយគ្នាក្នុងឆ្នាំ១៩៦០ និងបានបញ្ចប់នៅឆ្នាំ១៩៧៥ក្រោយពេលដែលខ្មែរក្រហមដឹកនាំប្រទេស ទោះជាយ៉ាងណាទំនាក់ទំនងនេះបានបង្កើតឡើងវិញនៅឆ្នាំ១៩៩៣។ ចាប់ពីឆ្នាំ២០០៨មកប្រទេសអ៊ីស្រាអែលបានផ្ដល់អាហារូបករណ៍ដល់និស្សិតកសិកម្មកម្ពុជាទៅចុះកម្មសិក្សាដែលគិតរហូតមកដល់ពេលនេះគឺមាននិស្សិតជាង២ពាន់នាក់ហើយ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២៤ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២៣ ម៉ោង agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


