Connect with us

ព័ត៌មានជាតិ

ទូតអ៊ីស្រាអែលជួបសមាជិករដ្ឋសភាកម្ពុជា ដើម្បីជជែកពីការពង្រឹកពង្រីកកិច្ចសហប្រតិបត្តិការ

បានផុស

នៅ

សមាជិករដ្ឋសភាជាតិកម្ពុជា លោក កែវ ពិសិដ្ឋ ទទួលជួបជាមួយឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំកម្ពុជា ដើម្បីពិភាក្សាគ្នាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ព្រមទាំងលើវិស័យកសិកម្ម និងវិស័យទេសចរណ៍រវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសនៃជំនួប នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា លោកស្រី អូម៉ា សាហ្គីវ Oma Sagiv ឯកអគ្គរដ្ឋទូតស្រាអែលប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក បានសម្ដែងការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងអ៊ីស្រាអែល និងកម្ពុជា ព្រមទាំងបានថ្លែងអំណរគុណដល់រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការគាំទ្រដល់ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអ៊ីស្រាអែល-កម្ពុជា។

លោកស្រី ឯកអគ្គរដ្ឋទូត បានប្ដេជ្ញាចិត្តបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអ៉ីស្រាអែល-កម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

លោក កែវ ពិសិដ្ឋ ប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-អ៊ីស្រាអែល និងជាលេខាធិការគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា បានសម្ដែងក្តីរីករាយចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-អ៊ីស្រាអែល ហើយលោក មានជឿជាក់ថា ក្នុងអាណត្តិការទូតរបស់លោកស្រី ការផ្សារភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិប្តតិការកម្ពុជា-អ៊ីស្រាអែល នឹងបន្តមានការអភិវឌ្ឍរីកចម្រើន។

សមាជិករដ្ឋសភាកម្ពុជា និងលោកស្រីឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាគ្នាក្នុងការជំរុញការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ ជាអាទិ៍៖ ពាណិជ្ជកម្ម វិនិយោគ កសិកម្ម អប់រំ សុខាភិបាល ទេសចរណ៍ ការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបច្ចេកវិទ្យាជាដើម។ លោកសមាជិករដ្ឋសភា ក៏បានជំរុញឱ្យលោកស្រី ឯកអគ្គរដ្ឋទូត ជួយបន្តផ្សព្វផ្សាយដល់ដល់អ្នកវិនិយោគគិន និងអ្នកទេសចរមកធ្វើការបណ្តាក់ទុន និងធ្វើទេសចរណ៍ឱ្យបានច្រើនថែមទៀត។

ដោយឡែកលើវិស័យកិច្ចសហប្រតិបត្តិការស្ថាបប័ននីតិប្បញ្ញត្តិ សភាកម្ពុជា និងសភាអ៊ីស្រាអែល ត្រូវបន្តពង្រឹងកិច្ចសហប្រតិបត្តិការគ្នាផ្លាស់ប្តូរបទពិសោធន៍ និងចែករំលេកព័ត៌មានគ្នាទៅវិញទៅមក និងបន្តគាំទ្រគ្នាទាំងក្នុងតំបន់ និងឆាកអន្តរជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម