ព័ត៌មានជាតិ
ពិធីចុះអនុស្សរណៈ នៃការយោគយល់ រវាង ក្រុមហ៊ុនមេធាវី រ៉ូយ៉ាល់ និងសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ
ក្រុមហ៊ុនមេធាវី រ៉ូយ៉ាល់ និងសហភាពសហព័ន្ធយុវជនកម្ពុជា បានបង្កើតកិច្ចសហប្រតិបត្តិការជាផ្លូវការតាមរយៈការចុះអនុស្សរណៈ នៃការយោគយល់គ្នា នាព្រឹកថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ ក្នុងការផ្ដល់សេវាកម្មផ្នែកច្បាប់ ដោះស្រាយវិវាទ ប្រឹក្សាយោបល់ផ្នែកច្បាប់ និងការចូលរួមការការពារក្ដីជូនដល់សមាជិក ស.ស.យ.ក រាជធានីភ្នំពេញ ក្រោមអធិបតីភាព លោក គង់ ច័ន្ទវាសនា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ។


នាឱកាសនោះ លោកបណ្ឌិត ហៀង មករា ប្រធានក្រុមហ៊ុនមេធាវី រ៉ូយ៉ាល់ បានលើកឡើងថា កន្លងមក ក្រុមហ៊ុនមេធាវី បានចូលរួមចំណែកលើសកម្មភាពជាច្រើនរួមមាន ការបណ្តុះបណ្តាល និងប្រឹក្សាយោបល់ច្បាប់ តាមរយៈកម្មវិធីច្បាប់ និងយុត្តិធម៌ ព្រមទាំងការស្ម័គ្រចិត្តចូលរួមជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងការដោះស្រាយវិវាទ និងតាក់តែងលិខិតស្នាមនានាផងដែរ។ ការចុះអនុស្សរណៈនេះ ជាជំហានថ្មីមួយទៀត ក្នុងគោលបំណងជំរុញកិច្ចសហការគ្រប់ជ្រុងជ្រោយរវាង ស.ស.យ.ក រាជធានីភ្នំពេញ និងក្រុមហ៊ុនមេធាវី រ៉ូយ៉ាល់។

អនុស្សរណៈ នៃការយោគយល់នេះ មានខ្លឹមសារ និងគោលបំណងច្បាស់លាស់ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការរវាង ស.ស.យ.ក រាជធានីភ្នំពេញ និងក្រុមហ៊ុនមេធាវី រ៉ូយ៉ាល់ ដោយផ្សារភ្ជាប់ ការបណ្ដុះបណ្ដាល ជំនាញផ្នែកច្បាប់ ជាមួយនឹងបេសកកម្មអភិវឌ្ឍន៍យុវជនស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ នេះជាបំណងរួមគ្នាជាចាំបាច់សម្រាប់ជាឧត្ដមប្រយោជន៍ដល់យុវជនងាយរងគ្រោះ ឬដល់គម្រោងគាំពារសង្គមរបស់ ស.ស.យ.ក រាជធានីភ្នំពេញ ថែមទាំងចូលរួមផ្សព្វផ្សាយច្បាប់សំខាន់ៗ ដើម្បីលើកកម្ពស់ចំណេះដឹងផ្នែកច្បាប់ និងការអនុវត្តនីតិរដ្ឋក្នុងសង្គម៕










-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


