ព័ត៌មានជាតិ
ថ្នាក់ដឹកនាំខេត្តស្វាយរៀង ចូលរួមគោរពវិញ្ញាណក្ខន្ធសពវីរកងទ័ព លោកព្រឹន្ទបាលឯក រ័ត្ន វណ្ណៈ ដែលពលីក្នុងពេលបំពេញបេសកកម្មការពារទឹកដីនៅសមរភូមិមុខ
កាលពីព្រឹកថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២៥ នេះ លោក ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង និង លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានដឹកនាំប្រតិភូខេត្ត អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ លោកព្រឹន្ទបាលឯក រ័ត្ន វណ្ណៈ ដែលមានតួនាទីជានាយក្រុម ២ អនុសេនាធំលេខ ២ កាំភ្លើងដេកាហ្សិត ៨២ វរសេនាតូចអន្តរាគមន៍លេខ ២៦១ កងពលតូចអន្តរាគមន៍លេខ ៦ បានពលីជីវិត កាលពីវេលាម៉ោង ៩ និង ៣០ នាទីព្រឹក ថ្ងៃពុធ ទី ៣ ខែធ្នូ ឆ្នាំ ២០២៥ ក្នុងជន្មាយុ ៤៤ ឆ្នាំ ដោយរោគាពាធ បច្ចុប្បន្នសពបានតម្កល់ធ្វើបុណ្យនៅគេហដ្ឋានក្នុងភូមិតាប៉ ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។


សូមជម្រាបជូនថា ក្នុងពិធីគោរពវិញ្ញាណក្ខន្ធសព លោកព្រឹន្ទបាលឯក រ័ត្ន វណ្ណៈ កាលពីព្រឹកមិញ ក៏មានវត្តមានអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់ លោកនាយឧត្ដមសេនីយ៍ ម៉ៅ សុផាន់ មេបញ្ជាការទ័ពជើងគោក ព្រមទាំងប្រតិភូក្រសួងការពារជាតិ លោកស្រីតំណាងរាស្ត្រមណ្ឌលស្វាយរៀង ថ្នាក់ដឹកនាំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ថ្នាក់ដឹកនាំរដ្ឋបាលស្រុកស្វាយជ្រំ ព្រមទាំងផែនកងកម្លាំងទាំង ៣ ក្នុងខេត្តជាច្រើនរូបទៀតផងដែរ។


ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ ថ្នាក់ដឹកនាំ និងប្រតិភូទាំងអស់ បានចូលរួមរំលែកទុក្ខជាមួយលោកស្រី រស់ សុផាន់នី ព្រមទាំងក្រុមគ្រួសារ និងសូមបួងសួងដល់តេជះបារមី នៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយថែរក្សាដួងវិញ្ញាណក្ខន្ធរបស់ លោកព្រឹន្ទបាលឯក រ័ត្ន វណ្ណៈ បានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕
អត្ថបទ ៖ ភក្ដី






-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


