Connect with us

ព័ត៌មានជាតិ

លោកស្រី​ឱ វណ្ណឌី​ន ប្រកាស​ផ្អាក​ចាក់​វ៉ាក់សាំង​រយៈពេល​៣​ថ្ងៃ​នៅ​រាជធានី​ភ្នំពេញ​

បានផុស

នៅ

ភ្នំពេញ​ ៖ លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០២១​ បាន​ប្រកាស​ផ្អាក​ការចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ទាំង​លើក​ទី​១ និង​លើក​ទី​២ ជូន​បងប្អូន​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៧ ដល់​ថ្ងៃទី​១៩ ខែមេសា ២០២១​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈ​បណ្តាញ​តេ​ឡេ​ក្រាម លោកស្រី​បាន​មានប្រសាសន៍ថា​ «​ខ្ញុំ​សូម​គោរព​អនុញ្ញាត​ជម្រាប​ជួន​ឯកឧត្តម អភិបាល​រាជធានី​ភ្នំពេញ​ឲ្យ​បាន​ជ្រាប​ថា ​តាម​ការសម្រេច​របស់​ស​ម្តេច​នាយករដ្ឋមន្ត្រី​ហ៊ុនសែន​គឺ​ការ​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩​នៅ​រាជធានី​ភ្នំពេញ​ ត្រូវ​បាន​ផ្អាក​ជា​បណ្តោះអាសន្ន​ចំនួន​៣​ថ្ងៃ​ដោយ​គិត​ចាប់ពី​ថ្ងៃទី​១៧​ដល់​ថ្ងៃទី​១៩​ ខែមេសា​ ឆ្នាំ​២០២១​ ហើយ​នៅ​ថ្ងៃទី​២០​ខែមេសា​ការចាក់​វ៉ាក់សាំង​កូ​វីដ​១៩​នឹងត្រូវ​ដំណើរការ​ជាធម្មតា​ឡើងវិញ​»​។

លោកស្រី​បាន​បន្ត​ថា ​ដោយឡែក​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​បំណង​ធ្វើដំណើរ​មក​រាជធានី​ភ្នំពេញ​ដើម្បី​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩​នេះ​ សូម​មេត្តា​វិលត្រឡប់​ទៅកាន់​ដែល​ខ្លួន​ស្នាក់នៅ​វិញ​ហើយ​ត្រូវ​រង់ចាំ​ការណែនាំ​សាជាថ្មី​ដែល​គណៈកម្មការ​នឹង​ចេញផ្សាយ​នា​ពេល​ខាងមុខនេះ​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១៥ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៥ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៦ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម