Connect with us

ព័ត៌មានជាតិ

ពីពេលនេះ លើកលែងកម្រៃសេវារថយន្តដឹកស្បៀង និងសម្ភារៈ ដែលធ្វើដំណើរតាមផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ

បានផុស

នៅ

ដើម្បីសម្រួលបន្ទុកការចំណាយលើការដឹកជញ្ជូនជំនួយទៅកាន់ពលរដ្ឋភៀសសឹក នៅខេត្តកោះកុង ប្រកបដោយសុវត្ថិភាព ងាយស្រួល និងរហ័ស ក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្របសម្រួលជាមួយក្រុមហ៊ុនផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ក្នុងន័យមនុស្សធម៌ ឱ្យមានការលើកលែងកម្រៃសេវាចំពោះរថយន្តដឹកជញ្ជូនគ្រឿងឧបភោគបរិភោគ និងសម្ភារៈ ដែលធ្វើដំណើរកាត់តាមផ្លូវនេះ។ ខណៈការលើកលែងកម្រៃសេវាប្រើប្រាស់ផ្លូវល្បឿនលឿននេះ អនុវត្តចាប់ពីថ្ងៃជូនដំណឹងនេះតទៅ និងតម្រូវឱ្យទំនាក់ទំនងក្រសួងសាធារណការជាមុន ដើម្បីក្រសួងសម្របសម្រួលជាមួយក្រុមហ៊ុនផ្លូវល្បឿនលឿន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ ប្រកាសថា ក្រសួង ស្ថាប័នរដ្ឋ និងឯកជន អង្គការមហាជន និងសប្បុរសជនទាំងអស់ ឱ្យបានដឹងថា ក្រុមហ៊ុនផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ បានឯកភាពមិនយកកម្រៃសេវាចំពោះរថយន្ត ដឹកជញ្ជូនគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ចាំបាច់សម្រាប់ឧបត្ថម្ភតាមតំបន់ភៀសសឹកនានានោះឡើយ


ទន្ទឹមនេះ ដើម្បីជួយសម្រួលដល់ការដឹកជញ្ជូនទាំងអស់នេះ តម្រូវឱ្យក្រសួង ស្ថាប័នរដ្ឋ និងឯកជន អង្គការមហាជន និងសប្បុរសជនទូទៅដែលមានបំណងប្រើប្រាស់ផ្លូវមួយនេះ ធ្វើការទំនាក់ទំនងមកក្រសួងសាធារណការ និងដឹកជញ្ជូន តាមរយៈលេខទូរស័ព្ទ ០១២ ៩៧២ ០២៧ ដើម្បីក្រសួងសម្របសម្រួលជាមួយក្រុមហ៊ុនផ្លូវល្បឿនលឿន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម