ព័ត៌មានជាតិ
គិតត្រឹមខែតុលា ឆ្នាំនេះ ខេត្តស្វាយរៀង មានក្រសួង-ស្ថាប័នរដ្ឋ ចំនួន ៤០ ទទួលជនមានពិការភាពចូលបម្រើការងារសរុបជាង ៧ ពាន់នាក់
លោកអភិបាលរងខេត្តស្វាយរៀង លើកឡើងថា គិតត្រឹមខែតុលា ឆ្នាំ ២០២៥ ខេត្តស្វាយរៀង មានក្រសួង-ស្ថាប័នរដ្ឋ ចំនួន ៤០ បានទទួលជនមានពិការភាពចូលបម្រើការងារសរុបជាង ៧ ពាន់នាក់។

ការលើកឡើងនេះ នាឱកាស លោក ញ៉ែម សារី អភិបាលរងខេត្តស្វាយរៀង តំណាងដ៏ខ្ពង់ខ្ពស់លោកអភិបាលខេត្ត អញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរ “ទិវាជនមានពិការភាពកម្ពុជា លើកទី ២៧ និងទិវាជនមានពិការភាពអន្តរជាតិ លើកទី ៤៣” ក្រោមប្រធានបទ «បរិយាបន្នពិការភាពលើគ្រប់វិស័យ ដើម្បីលើកកម្ពស់វឌ្ឍនភាពសង្គម» នៅតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន ក្រុងបាវិត នៅព្រឹកថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២៥ នេះ។

នាឱកាសនោះ លោក ញ៉ែម សារី បានលើកឡើងនូវរបាយការណ៍គួរឲ្យកត់សម្គាល់ថា គិតត្រឹមខែតុលា ឆ្នាំ ២០២៥ នៅក្នុងខេត្តស្វាយរៀង មានក្រសួង-ស្ថាប័នរដ្ឋ ចំនួន ៤០ បានទទួលជនមានពិការភាពចូលបម្រើការងារសរុប ៧ ៥០២ នាក់ (ស្ត្រីមានពិការភាព ១ ០៣៥ នាក់)។ ដោយឡែក សម្រាប់វិស័យឯកជន រួមមាន ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សណ្ឋាគារ រោងចក្រ និងក្រុមហ៊ុននានា ចំនួន ៤៦៦ បានទទួលយកជនមានពិការភាពចូលបម្រើការងារសរុប ៦ ៩០៥ នាក់ (ស្ត្រីមានពិការភាព ៤ ៥២៧ នាក់)។

លោកអភិបាលរងខេត្ត បានដាក់ចេញនូវការណែនាំសំខាន់ៗ មួយចំនួនដល់មន្ទីរ អង្គភាព និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីបន្តលើកកម្ពស់សិទ្ធិ និងសុខុមាលភាពជនមានពិការភាព រួមមាន ៖ ១.ការពង្រឹងច្បាប់ និងយុទ្ធសាស្ត្រ ៖ បន្តផ្សព្វផ្សាយ និងអនុវត្ត “ផែនការយុទ្ធសាស្ត្រជាតិស្ដីពីពិការភាព ២០២៤-២០២៨” ឲ្យមានប្រសិទ្ធភាពខ្ពស់។ ២.ការបង្កលក្ខណៈងាយស្រួល ៖ ជំរុញការកែសម្រួលហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងសំណង់អគារសាធារណៈទាំងអស់ ឲ្យមានភាពងាយស្រួលដល់ការធ្វើដំណើរ និងការប្រើប្រាស់របស់ជនមានពិការភាព។ ៣.សេវាសុខាភិបាល និងការងារ ៖ បន្តផ្តល់សេវាស្តារលទ្ធភាពពលកម្ម កាយសម្បទា និងសិប្បនិម្មិត ដោយមិនគិតថ្លៃ ព្រមទាំងជំរុញការបណ្ដុះបណ្ដាលវិជ្ជាជីវៈដើម្បីឲ្យពួកគេមានឱកាសការងារស្មើភាពក្នុងសង្គម។ ៤.ការគាំពារសង្គម ៖ ជំរុញការផ្តល់ប័ណ្ណសម្គាល់ពិការភាព និងប័ណ្ណមូលនិធិសមធម៌សង្គម ជូនដល់ជនមានពិការភាពនៅតាមមូលដ្ឋានឲ្យបានគ្រប់ជ្រុងជ្រោយ។

លោកអភិបាលរងខេត្ត សង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារដ្ឋបាលខេត្តស្វាយរៀង នៅតែបន្តចាត់ទុកការងារពិការភាពជាអាទិភាព ដើម្បីធានាថា “មិនបោះបង់ពលរដ្ឋណាម្នាក់” និងផ្ដល់ឱកាសស្មើៗ គ្នា ដល់គ្រប់បុគ្គលក្នុងការចូលរួមអភិវឌ្ឍន៍សង្គមជាតិ ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៣០ និងឆ្នាំ ២០៥០៕
អត្ថបទ ៖ ភក្ដី



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


