ព័ត៌មានជាតិ
ធនាគារ អេស៊ីលីដា បំពេញសេចក្តីត្រូវការរបស់អតិថិជនជាប្រក្រតី ទោះអតិថិជននៅផ្ទះក៏ដោយ
ធនាគារ អេស៊ីលីដា នៅតែបំពេញសេចក្តីត្រូវការរបស់អតិថិជនបានដដែល ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធឌីជីថលដ៏ធំទូលាយគ្របដណ្តប់គ្រប់ទីកន្លែង ក្នុងព្រះរាជាណាចក្រកម្ពុជា ទោះជាស្ថានភាពកូវីដ-១៩ កំពុងរីករាលដាលយ៉ាងក៏ដោយ។
លោក អ៉ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលកូវីដ-១៩ និងដើម្បីអនុវត្តសេចក្តីសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាលធនាគារ អេស៊ីលីដា បានរៀបចំបើកការិយាល័យធនាគារ អេស៊ីលីដា ៤ កន្លែងនៅរាជធានីភ្នំពេញ រួមមាន ការិយាល័យកណ្តាល សាខាបឹងត្របែក សាខាស្ទឹងមានជ័យ និងសាខាចោមចៅ នឹងបើកបម្រើប្រតិបត្តិការសេវាធនាគារ តាមបញ្ជរ ជូនអតិថិជន និងសាធារណជនជាធម្មតា ដើម្បីបំពេញសេចក្តីត្រូវការចាំបាច់របស់អតិថិជន នៅក្នុងពេលដែលរាជរដ្ឋាភិបាលបានសម្រេចបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល នាពេលនេះ។ លោកបានបន្តទៀតថាដោយឡែកចំពោះសាខាខេត្ត-ក្រុងដទៃទៀត ដែលមិនស្ថិតក្នុងភូមិសាស្ត្របិទខ្ទប់នឹងត្រូវបើកបម្រើប្រតិបត្តិការជាធម្មតា។

លោកប្រធាននាយកប្រតិបត្តិក៏បានអរគុណអតិថិជនផងដែរ ដែលតែងតែគាំទ្រប្រើប្រាស់សេវាកម្មធនាគារ អេស៊ីលីដា ជារៀងរហូតមក ហើយប្រសិនបើអតិថិជនមានចម្ងល់ឬសំណូមពរផ្សេងៗ សូមទាក់ទងមកការិយាល័យទំនាក់ទំនងអតិថិជន តាមរយៈទូរសព្ទលេខ 023 99 4444 ឬ 015 999 233៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១៦ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ



