ព័ត៌មានជាតិ
ជនស៊ីវិលកម្ពុជាកើនដល់២០នាក់បានស្លាប់ ដោយសារអំពើឈ្លានពានរបស់ថៃ
គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ប្រជាជនស៊ីវិលកម្ពុជាចំនួន២០នាក់បានបាត់បង់ជីវិត និងចំនួន៧៩នាក់ទៀតរងរបួស ដោយសារអំពើឈ្លានពារបស់យោធាថៃលើកម្ពុជា។ នេះបើតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ។

របាយការណ៍ក្រសួងមហាផ្ទៃ បានឱ្យដឹងថា គិតពីថ្ងៃទី៧ ខែធ្នូ រហូតដល់ម៉ោង៧ព្រឹក ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ អំពើឈ្លានពានរបស់រដ្ឋាភិបាល និងយោធាថៃ មកលើដែនអធិបតេយ្យកម្ពុជា តាមរយៈការផ្លោង និងទម្លាក់គ្រាប់តូចធំគ្រប់ប្រភេទចូលតំបន់ស៊ីវិល បានបណ្តាលឱ្យប្រជាពលរដ្ឋកម្ពុជាស្លាប់២០នាក់ របួស៧៩នាក់ និងមានជនភៀសសឹកកើនឡើងទាំងនៅក្នុងខេត្តរងការឈ្លានពាន និងខេត្តផ្សេងៗទៀត។
បើតាមរបាយការណ៍ ពលរដ្ឋភៀសសឹក ដែលបានស្លាប់១នាក់បន្ថែមនេះ គឺនៅខេត្តឧត្តរមានជ័យ។ សម្រាប់ជនភៀសសឹក គិតដល់ថ្ងៃទី២២ ខែធ្នូនេះ គឺមានជនភៀសសឹកសរុប ៥២៥ ២៣៦នាក់ ក្នុងនោះស្ត្រី ២៧៤ ៨៨៤នាក់ និងកុមារ១៦៧ ១៦៧នាក់។

ដោយឡែកករណីបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរូបវន្តស៊ីវិល និងការខូចខាតទីតាំងស៊ីវិល ក្រសួងមហាផ្ទៃ បញ្ជាក់ថាគិតពីថ្ងៃទី៧ ខែធ្នូមក ការខូចខាតសរុបមានផ្ទះប្រជាពលរដ្ឋ១០៣ខ្នង សាលារៀន៥ទីតាំង មណ្ឌលសុខភាព៣ទីតាំង ផ្សារ១ បង្គោលអង់តែនទូរសព្ទ២កន្លែង ប្រាសាទបុរាណមួយចំនួន វត្ត៥ទីតាំង សាលាឆទាន១ កុដិ១ អគារគយ និងរដ្ឋាករ១ អគារឯកជន១២ទីតាំង អគាររដ្ឋ១១ខ្នង សណ្ឋាគារ៣ទីតាំង មណ្ឌលកសិកម្ម សហគមន៍១ ស្ពានថ្ម២កន្លែង ស្ពានដែក១ ស្ពានបុរាណ១ ក្បាលស្ពាន១ ស្ថានីយ៍ប្រេង១ មធ្យោបាយដឹកជញ្ជូន២៨គ្រឿង ឃ្លាំងរថយន្ត១ និងឃ្លាំងទិញដំឡូង១។
មកដល់ពេលនេះ មានប្រជាជនកម្ពុជាជាងកន្លះលាននាក់ រួមទាំងស្ត្រី និងកុមារ កំពុងរងទុក្ខ បន្ទាប់ពីបង្ខំចិត្តចាកចោលផ្ទះសំបែង និងសាលារៀន គេចពីគ្រាប់កាំភ្លើង គ្រាប់ផ្លោងតូចធំ និងការទម្លាក់គ្រាប់ពីយន្តហោះ F-16 របស់ថៃ ដែលបំផ្លាញផ្ទះសំបែង និងភូមិករពួកគាត់ជាបន្តបន្ទាប់រួចទៅហើយ៕
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


