ព័ត៌មានជាតិ
បន្លែ ត្រី សាច់ នៅតែសម្បូរគ្រប់គ្រាន់ ដាក់លក់នៅផ្សារចុងសប្តាហ៍ខេត្តបាត់ដំបង
កសិកររស់នៅតាមបន្ទាត់ព្រំដែនតាមស្រុកមួយចំនួនក្នុងខេត្តបាត់ដំបងនៅតែបន្តប្រមូលផលដំណាំកសិកម្មចូលទីផ្សារ បើទោះបីមានការគម្រាមកំហែងពីការឈ្លានពានរបស់ថៃដោយប្រយោលក៏ដោយ។
ប្រជាពលរដ្ឋរស់នៅក្នុងស្រុកសំឡូត និងស្រុកសំំពៅលូនប្រាប់ថា ទោះបីក្នុងភូមិសាស្រ្តស្រុកតាមព្រំដែនក្នុងខេត្តបាត់ដំបងរងការបាញ់ផ្លោងពីសៀមឈ្លានពាន ប៉ុន្តែពលរដ្ឋនៅតែខិតខំប្រមូលផលដំណាំកសិកម្មដើម្បីរកចំណូលផ្គត់ផ្គង់គ្រួសារ។

មន្ត្រីកសិកម្មខេត្តបាត់ដំបងបានឲ្យដឹងថា សម្រាប់កសិករដែលប្រកបរបរដាំបន្លែនៅតាមស្រុកជាប់ព្រំដែន ក៏នៅតែប្រមូលផលចូលទីផ្សារជាធម្មតា ខណះខេត្តបាត់ដំបងរហូតមកដល់ពេលនេះមិនមានការខ្វះខាតបន្លែត្រីសាច់នោះទេ គឺកសិករធ្វើការដាំដុះធម្មតា។


បើតាមមន្ត្រីពាណិជ្ជកម្មខេត្ត បន្លែ ត្រី សាច់ ដែលដាក់លក់លើទីផ្សារចុងសប្តាហ៍មានអតិថិជនច្រើនបានគាំទ្រពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ហើយអតិថិជនមួយចំនួនក៏បានទិញច្រើនដើម្បីយកទៅរក្សាទុក ទម្រាំដល់ចុងសប្តាហ៍បន្តទៀត ដោយសារតែបន្លែមានអនាម័យល្អបានដាំដុះដោយសហគមន៍កសិកម្ម ប្រាកដដោយគុណភាពខ្ពស់តាមស្តង់ដា និងតាមការត្រួតពិនិត្យយ៉ា ងច្បាស់លាស់ពីមន្ត្រីកសិកម្មខេត្ត៕
អត្ថបទ÷សៅ សារិទ្ធ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


