ព័ត៌មានជាតិ
អភិបាលខេត្តព្រះសីហនុ ថ្លែងសារឱ្យមន្ត្រីកងកម្លាំងបង្កើតចលនាគំរូស្នាក់នៅក្នុងផ្ទះកាត់ផ្តាច់ខ្សែចម្លងកូវីដ១៩
អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន នៅថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២១នេះ បានថ្លែងសារបន្ទាន់មួយជូនចំពោះមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទឱ្យណែនាំទៅក្រុមគ្រសាររបស់ខ្លួន និងបង្កើតជាចលនាគំរូ ស្នាក់នៅក្នុងផ្ទះដាច់ខាត លើកលែងតែចាំបាច់បំផុត ដែលត្រូវចាកចេញពីផ្ទះតែប៉ុណ្ណោះ។

លោកថា លើកលែងតែមន្ត្រីសារធារណៈដែលមានភារកិច្ចត្រូវធ្វើការ ក្រៅពីនោះ សូមឱ្យថ្នាក់ដឹកនាំមន្ត្រី និងសមាជិកគ្រួសារធ្វើជាគំរូ អំពីការស្នាក់នៅក្នុងផ្ទះមួយរយៈពេល ទើបអាចកាត់ផ្តាច់ខ្សែសង្វាក់នូវការចម្លងនេះ។
លោកគួច ចំរើនប្រាប់ថា តាមលទ្ធផលថ្ងៃនេះ ការឆ្លងទៅក្រុមគ្រួសាររបស់អាជីវករមានច្រើនសន្ធឹកសន្ធាប់ ដូច្នេះប្រសិនបើមិនបានកាត់ផ្តាច់ទំនាក់ទំនងនេះ នឹងមានការឆ្លងរាលដាលច្រើនទៀត។

រដ្ឋបាលខេត្តព្រះសីហនុ បានបង្ហាញអត្តសញ្ញាណមនុស្សចំនួនមនុស្ស ១០៤នាក់វិជ្ជមានកូវីដ១៩ នៅថ្ងៃនេះជាករណីឆ្លងថ្មី ដែលភាគច្រើនជាអាជីវករផ្សារ និងក្រុមគ្រួសារ៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


