ព័ត៌មានជាតិ
រដ្ឋមន្ត្រីសុខាភិបាល អះអាងថា មគ្គុទេសក៍ព្យាបាលគ្លីនិកជាផែនទីចង្អុលផ្លូវដ៏សំខាន់ ក្នុងការផ្តល់សេវាថែទាំ និងព្យាបាលអ្នកជំងឺប្រកបដោយគុណភាព
លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអះអាងថា មគ្គុទេសក៍ព្យាបាលគ្លីនិក គឺជាផែនទីបង្ហាញផ្លូវដ៏សំខាន់ដល់អ្នកអនុវត្តវិជ្ជាជីវៈសុខាភិបាលឱ្យស្របតាមលំនាំស្តង់ដារសកលតែមួយ ក្នុងការផ្តល់ការថែទាំព្យាបាលអ្នកជំងឺ សំដៅគុណភាព ប្រសិទ្ធភាព សុវត្ថិភាព ស័ក្តិសិទ្ធិភាព សមភាព និងភាពធន់។

ថ្លែងក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការមគ្គុទេ្ទសក៍ព្យាបាលគ្លីនិក វេជ្ជសាស្ត្រទូទៅ សល្យសាស្ត្រ វេជ្ជសាស្ត្រកុមារ សម្ភព និងរោគស្ត្រី និងទន្តសាស្ត្រ កាលពីថ្ងៃទី ៨ មករា លោករដ្ឋមន្ត្រី បានបន្តថា ដាក់ឱ្យប្រើប្រាស់ជាផ្លូវការមគ្គុទេសក៍ព្យាបាលគ្លីនិកនេះជាជំហានដ៏សំខាន់មួយក្នុងការធានាថា អ្នកជំងឺគ្រប់រូបនៅគ្រប់ទីកន្លែងអាចទទួលបានសេវាថែទាំ និងព្យាបាលប្រកបដោយគុណភាព ផ្អែកលើភស្តុតាង និងផ្តោតលើមនុស្សជាមូលដ្ឋាន ពិសេសនឹងចូលរួមគាំទ្រកំណែទម្រង់ប្រព័ន្ធសុខាភិបាលទូលំទូលាយផងដែរ ជូនប្រជាជនគ្រប់រូប ទទួលបានតាមរយៈសេចក្ដីណែនាំប្រតិបត្តិ និងសំណុំសកម្មភាពសម្រាប់អភិវឌ្ឍន៍មន្ទីរពេទ្យបង្អែក ជួយពង្រឹងគោលនយោបាយជាតិសម្រាប់ប្រព័ន្ធបញ្ជូន និងគាំទ្រការលើកកម្ពស់ស្តង់ដារទទួលស្គាល់គុណភាពមន្ទីរពេទ្យ។

លោករដ្ឋមន្ត្រី បានបន្ថែមទៀតថា លើសពីនេះ មគ្គុទ្ទេសក៍នេះ នឹងជួយជាគោលការណ៍ក្នុងការបង្ហាញផ្លូវឱ្យកាន់តែច្បាស់ពីកត្តាធ្វើឱ្យមានសុវត្ថិភាព និងកត្តាដែលអាចកាត់បន្ថយការធ្ងន់ខ្លាំង ដែលជួយឱ្យក្រុមគ្រូពេទ្យកាន់តែប្រាកដពីការអនុវត្តបាន ឬមិនបាន ត្រូវបញ្ជូនបន្ត ទាន់ពេលវេលា និងចំគោលដៅ ព្រមទាំងជួយដល់ចំណុចអាទិភាព ឬពុំចាំបាច់ ក៏ដូចជាជួយនៅពេលធ្វើអភិបាលកិច្ច ដើម្បីឱ្យកាន់តែមានគុណភាព និងប្រសើរឡើងថែមទៀត ឈានសម្រេចបានការគ្របដណ្តប់សុខភាពជាសកល ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្ត្រសុខាភិបាល។

លោករដ្ឋមន្ត្រី បានណែនាំដល់អ្នកជំនាញសុខាភិបាលទាំងអស់ និស្សិតវេជ្ជសាស្ត្រ អ្នកគ្រប់គ្រងមន្ទីរពេទ្យ សាធារណៈ និងឯកជន ត្រូវប្រើប្រាស់មគ្គុទេ្ទសក៍ព្យាបាលគ្លីនិកទាំងនេះ ក្នុងការអនុវត្តកិច្ចការប្រចាំថ្ងៃឱ្យបានខ្ជាប់ខ្ជួន។ ពិនិត្យលទ្ធភាពក្នុងការបង្កើតជា Mobile App គ្រប់មគ្គុទេសក៍ព្យាបាលគ្លីនិក ដើម្បីងាយស្រួលដល់គ្រូពេទ្យក្នុងការប្រើប្រាស់ក្នុងពេលបម្រើសេវា និងធ្វើការសិក្សាស្ទង់មតិអំពីផលប្រយោជន៍ ការពេញចិត្ត ក្នុងការអនុវត្តមគ្គុទេសក៍ព្យាបាលគ្លីនិក ក្នុងកិច្ចការអនុវត្តការថែទាំព្យាបាលប្រចាំថ្ងៃ៕
អត្ថបទ ៖ សំអឿន



-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២១ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


