ព័ត៌មានជាតិ
ឆ្នាំ ២០២៥ រដ្ឋាករទឹកមណ្ឌលគិរី តភ្ជាប់បណ្តាញទឹកស្អាតថ្មីជូនពលរដ្ឋជាង ២ពាន់គ្រួសារ
ក្នុងឆ្នាំ២០២៥ រដ្ឋាករទឹកមណ្ឌលគិរី បានតភ្ជាប់បណ្ដាញទឹកស្អាតថ្មីជូនប្រជាពលរដ្ឋក្នុងសង្កាត់ចំនួន ៤ នៅក្រុងសែនមនោរម្យ ស្មើនឹង ២ ៥៣១គ្រួសារ ដែលចំនួននេះមានកើនឡើង ៩.២៣% បើធៀបក្នុងឆ្នាំ២០២៤ មានបានតភ្ជាប់ជូនប្រជាពលរដ្ឋភ្ជាប់ត្រឹម ២ ៣២៧គ្រួសារ។ នេះបើយោងតាមរបាយការណ៍របស់រដ្ឋាករទឹកមណ្ឌលគិរី។ ចំនួន៤ សង្កាត់ដែលត្រូវបានរដ្ឋាករទឹកតភ្ជាប់ថ្មីក្នុងតំបន់សេវាកម្មក្នុងក្រុងសែនមនោរម្យរួមមាន សង្កាត់ស្ពានមានជ័យ ចំនួន១ ៥៥១គ្រួសារ សង្កាត់សុខដុម ៤៥៨ គ្រួសារ សង្កាត់មនោរម្យ ៤១៨គ្រួសារ និងសង្កាត់រមនា ចំនួន ១៥ គ្រួសារ។

រដ្ឋាករទឹកមណ្ឌលគិរី មានប្រភពទឹកស្អាត១កន្លែង និងមានប្រភពទឹកឆៅចំនួន៣កន្លែង ដែលបរិមាណទឹកផលិតប្រចាំឆ្នាំបានចំនួន ៩៦៩.៤០០ម៉ែត្រគូប កើនឡើង ១៤.៦៩%បើធៀបឆ្នាំ២០២៤ បានផលិតទឹកស្អាត ៨៤៥.២២៤ ម៉ែត្រគូប ។ សម្រាប់សេវាតភ្ជាប់បណ្ដាញទឹកស្អាតពីរដ្ឋាករទឹកមណ្ឌលគិរី តម្រូវបង់ថ្លៃសេវាដំបូងក្នុងមួយដំណរ ចំនួន ៣៥៩.៥០០រៀល និងអតិជនប្រើប្រាស់ក្នុង១ម៉ែត្រគូបថ្លៃ ១៨០០-២០០០រៀល។
លោក សូរ សុវណ្ណារឹទ្ធ អគ្គនាយករដ្ឋាករទឹកមណ្ឌលគិរី ប្រាប់កម្ពុជាថ្មីថា ដើម្បីឆ្លើយតបតម្រូវការទៅនឹងកំណើនប្រជាជនប្រើប្រាស់ រដ្ឋាករទឹក មានផែនការពង្រីកហេដ្ឋារចនាសម្ព័ន្ធសេវាកម្មទឹកស្អាតនៅឆ្នាំ២០២៦-២០៣០។ ក្នុងផែនការនេះ រដ្ឋាករទឹកមណ្ឌលគិរី នឹងពង្រីកដំណរសេវាទឹកស្អាតដល់ខ្នងផ្ទះជូនប្រជាពលរដ្ឋដែលរស់នៅឆ្ងយពីទីប្រជុំជនបន្ថែមទៀត។ ដោយឡែកសម្រាប់ស្រុកអូររាំងរដ្ឋាទឹកមណ្ឌលគិរី បានបង្កើតរោងចក្រជំរុញទឹកមកកាន់ក្រុងសែនមនោរម្យ។ លោកថ្លែងប្រាប់ទៀតថា៖« បើសិនជាមានប្រជាពលរដ្ឋរស់នៅក្នុងស្រុកអូររាំងមានការស្នើសុំតភ្ជាប់សេវាកម្មទឹកស្អាត ហើយមានការអនុញ្ញាតពីក្រសួង រដ្ឋាករទឹកនឹងធ្វើការតភ្ជាប់ជូនប្រជាពលរដ្ឋឱ្យបានប្រើប្រាស់តាមលំនៅដ្ឋានផងដែរ»។

គួរជម្រាបថា ពលរដ្ឋដែលរស់នៅតាមបណ្ដាស្រុកនានា ក្នុងខេត្តមណ្ឌលគិរី មានស្ថានភាពប្រើប្រាស់ទឹកខុសៗគ្នា ដោយគ្រួសារខ្លះប្រើប្រាស់ទឹកដែលផ្គត់ផ្គង់ដោយរដ្ឋាករទឹកនៃស្ថាប័នរដ្ឋ ខណៈតំបន់ខ្លះទៀតទទួលបានទឹកពីក្រុមហ៊ុនឯកជន ហើយតំបន់ដាច់ស្រយាលមួយចំនួន នៅពុំទាន់មានទឹកស្អាតសម្រាប់ប្រើប្រាស់នៅឡើយទេ៕
អត្ថបទ៖រៀម សុខហេង
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


