Connect with us

ព័ត៌មានជាតិ

ពលរដ្ឋខណ្ឌកំបូល ត្រេកអរ ខណៈសាលារាជធានីភ្នំពេញស្ថាបនាផ្លូវបេតុងឆ្អឹងដែកថ្មីជូន

បានផុស

នៅ

ផ្លូវបេតុងនៅខណ្ឌកំបូល ដែលមានសភាពចាស់ទ្រុឌទ្រោមជាយូរមកហើយ ពេលនេះត្រូវបានសាលារាជធានីភ្នំពេញស្ថាបនាប្រែក្លាយជាផ្លូវបេតុងឆ្អឹងដែកថ្មី ដើម្បីដាក់ឲ្យប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរ និង ប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ចាន់ ជាប្រជាពលរដ្ឋ លើកឡើងថា ផ្លូវខាងលើជាផ្លូវបេតុងចាស់ និង រងការខូចខាត ទ្រុឌទ្រោម ដោយមានរថយន្តធុនធំបើកឆ្លងកាត់ ជាពិសេសនារដូវវស្សា ជង្ហុកតូច-ធំ ពេលខ្លះក៏បង្កគ្រោះថ្នាក់ចរាចរណ៍ផងដែរ។ តែពេលនេះ លោកសប្បាយចិត្ត ដោយមានការយកចិត្តទុកដាក់ពីអាជ្ញាធរ បានប្រែក្លាយផ្លូវនេះឲ្យល្អស្អាតបែបនេះ។

អាជ្ញាធរ បានឲ្យដឹងថា ផ្លូវខាងលើមានប្រវែង ១២២៦ ម៉ែត្រ ទទឹង ៨ ម៉ែត្រ ដោយឆ្លងកាត់ភូមិគោកខ្សាច់ សង្កាត់ភ្លើងឆេះរទេះ និង សង្កាត់ប្រទះឡាង ខណ្ឌកំបូល ចាប់ពីផ្លូវជាតិលេខ ៣ រហូតទៅដល់ផ្លូវក្រវាត់ក្រុងទី ៣ ដែលជាគម្រោងរបស់សាលារាជធានីភ្នំពេញ។

អាជ្ញាធរ បញ្ជាក់ថា ការស្ថាបនាផ្លូវបេតុងឆ្អឹងដែកនេះបានប្រហែល ៧០ ភាគរយ ហើយ៕
អត្ថបទ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម