ព័ត៌មានជាតិ
មន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ប្រកាសជាសាធារណៈ ស្វែងរកឪពុកម្តាយកុមាររងគ្រោះដោយភ្លើងឆេះ
មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ បានប្រកាសជាដំណឹងជូនសាធារណៈស្វែងរកឪពុកម្តាយកុមាររងគ្រោះដោយភ្លើងឆេះ កាលពីរាត្រីថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៦ វេលាម៉ោង ៩ និង ០០ នាទីយប់ នៅចំណុចរង្វង់មូលអាំងទឹកស្អាតអូឡាំពិក នៅរាជធានីភ្នំពេញ។

តាមការប្រកាសជាដំណឹងបានឱ្យដឹងថា កាលពីរាត្រីថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៦ វេលាម៉ោង ៩ និង ០០ នាទីយប់ មានករណីកុមារាម្នាក់ ឈ្មោះ ស្រួយ អាយុប្រហែល ១៣ ឆ្នាំ ត្រូវបានភ្លើងឆេះ នៅត្រង់ចំណុចរង្វង់មូលអាំងទឹកស្អាតអូឡាំពិក នៅរាជធានីភ្នំពេញ។
ករណីនេះត្រូវបានប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវ ប្រទះឃើញភ្លាមៗ ហើយក៏បានជួយអន្តរាគមន៍សង្គ្រោះ បញ្ជូនកុមារទៅមន្ទីរពេទ្យភ្លាមៗ នោះ តែម្តង។
បច្ចុប្បន្ន កុមាររងគ្រោះ ទទួលបានការយកចិត្តទុកដាក់ព្យាបាលពីក្រុមគ្រូពេទ្យវេជ្ជបណ្ឌិត និងក្រោមការមើលថែទាំពីក្រុមការងារ នៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ ស្ថិតនៅក្នុងមន្ទីរពេទ្យ ដូច្នេះទេ ប្រសិនបើឪពុកម្តាយ ឬអាណាព្យាបាល បងប្អូនសាច់ញាតិរបស់កុមារខាងលើបានជ្រាបដំណឹងនេះ សូមទំនាក់ទំនងតាមទូរស័ព្ទលេខ ០៩២ ៤០០ ៣២២ ដើម្បីទទួលយកកុមារបន្តមើលការថែទាំព្យាបាល៕
អត្ថបទ ៖ ស្រីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២២ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


