សន្តិសុខសង្គម
សមត្ថកិច្ចប្រកាសរកសាច់ញាតិបុរសម្នាក់ដែលគេប្រទះឃើញក្បែរទីលានចាក់សំរាម មានដែកគោលជាប់ក្បាល
បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ត្រូវបានគេប្រទះឃើញនៅក្បែរទីលានចាក់សំរាម ក្នុងភូមិសាស្ត្រឃុំសង្កែ១ ស្រុកឆែប ខេត្តព្រះវិហារ ដែលមានដែកគោល១ដើមជាប់ក្បាល ហើយនិយាយមិនរួចដើរក៏មិនកើត ត្រូវសមត្ថកិច្ចខេត្តព្រះវិហារ បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងប្រកាសស្វែងរកសាច់ញាតិ។

សមត្ថកិច្ចបានឲ្យដឹងថា បុរសដែលពុំស្គាល់អត្តសញ្ញាណនោះមានភិនភាគដូចក្នុងរូបថតខាងក្រោម ដែលកម្លាំងនគរបាលប៉ុស្តិ៍ឃុំសង្កែ១ ស្រុកឆែប ខេត្តព្រះវិហារ ប្រទះឃើញដេកនៅក្បែរទីលានចាក់សំរាម ដោយនិយាយមិនចេញ ដើរមិនរួច ព្រមទាំងមិនស្គាល់អត្តសញ្ញាណ។ ចំពោះករណីនេះសមត្ថកិច្ចសន្និដ្ឋានថា បុរសខាងលើអាចមានទីលំនៅ នៅស្រុកតាំងគោក ខេត្តកំពង់ធំ។

សមត្ថកិច្ចបានបន្តថា នៅថ្ងៃទី១៦ ខែកក្កដាឆ្នាំ២០២៤នេះ បុរសរូបនេះត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្ត និងបញ្ជូនបន្តទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ។ ករណីក្រុមគ្រួសារសាច់ញាតិ និងសាធារណជន បានស្គាល់បុរសខាងលើនេះ សូមធ្វើការទំនាក់ទំនងមកកាន់លេខទូរស័ព្ទ ០៩៧ ៥០៤ ៦៥០៤ ឬស្នងការរងនគរបាលខេត្តព្រះវិហារលេខ ០៩៥ ៩៩៨ ៩៥៣ មន្ត្រីប្រចាំមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដើម្បីទទួលបានព័ត៌មានអំពីបុរសខាងលើ៕
ដោយ៖ជុន កុសល


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


