Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តបាត់ដំបង​ បិទផ្នែកខាងក្នុងផ្សារមោងឬស្សីចាស់ជាបណ្ដោះអាសន្ន​

បានផុស

នៅ

​អាជ្ញាធរខេត្ត​បាត់ដំបង​បានសម្រេច​បិទ​ផ្នែក​ខាងក្នុង​ផ្សារ​មោងឫស្សី​ចាស់​ជា​បណ្តោះ​អាសន្ន​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​។​

លោក ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង​បាន​ឲ្យ​ដឹង​តាមរយៈ​សេចក្តី​ជូន​ដំណឹង​មួយ​ ចុះ​ថ្ងៃទី​២០​ខែមេសា​នេះ​ថា ​«​ត្រូវបាន​បិទ​ផ្នែក​ខាងក្នុង​ផ្សារ​មោងឫស្សី​ចាស់ ​ក្នុងស្រុក​មោង​ឬ​ស្សី​ជា​បណ្តោះ​អាសន្ន​ ដោយ​អនុញ្ញាត​ឲ្យ​លក់​នៅ​ផ្នែក​ខ្លះ​នៃ​បរិវេណ​ខាងក្រៅ​ផ្សារ ​ដូចជា​បន្លែ​ត្រី​សាច់​គ្រឿង​ឧបភោគ​ បរិភោគ​ដែលជា​តម្រូវ​ការចាំបាច់​រស់នៅ​ប្រចាំថ្ងៃ​ដោយ​ត្រូវអនុ​វត្ត​នូវ​វិធាន​ការ​សុខាភិបាល​ក្នុងការ​រក្សា​គម្លាត​សង្គមគម្លាត​បុគ្គល​ចាប់ពី​១​ម៉ែត្រ​កន្លះ​ឡើងទៅពាក់​ម៉ាស​និង​លាងដៃ​»​។​

លោក​អភិបាលខេត្ត​បាន​បន្តថា ​កា​បិទ​ផ្នែក​ខាងក្នុង​ផ្សារ​នេះ​មាន​រយៈពេល​៨​ថ្ងៃ​ គឺ​ចាប់ពីថ្ងៃទី​២១​រហូតដល់​ថ្ងៃទី​២៨​ ខែមេសា ​ឆ្នាំ​២០២១ ​ក្នុង​គោលបំណង​ដើម្បី​បង្ការ​ការពារ​ទប់ស្កាត់​ការឆ្លង​រាល​ដាល​នៃ​ជំងឺ​កូ​វីដ​១៩​ ចូលក្នុង​សហគមន៍​។​

ជាមួយគ្នានេះដែរ លោក​អភិបាលខេត្ត​បានប្រគល់​ភារកិច្ច​ជូន​រដ្ឋបាល​ស្រុក​មោងឫស្សី​ ដើម្បី​បង្កើត​ក្រុមការងារ​ប្រចាំការ​ក្នុង​ទីតាំង​ដែល​ត្រូវបាន​បិទ​សម្រាប់​ទទួលបន្ទុក​អនុវត្ត ​និង​សម្របសម្រួល​លើ​ការងារ​ចាំបាច់​ដូចជា​ការងារ​ថែរក្សា​សន្តិសុខ​ និង​សណ្ដាប់ធ្នាប់​សាធារណៈ ការងារ​ត្រួតពិនិត្យ​និង​គ្រប់គ្រង​ទីកន្លែង​លក់​បន្លែ​ ត្រី​សាច់​ និង​ឧប​ភោគ​បរិភោគ ​និងពង្រីក​ការអនុវត្ត​ប្រធាន​ការដ្ឋាន​ភិបាល​និង​វិធានការ​រដ្ឋបាល​ឲ្យ​បាន​ម៉ឺងម៉ាត់​៕​

អត្ថបទ ៖ សំអឿន​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ១០ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម