Connect with us

ព័ត៌មានជាតិ

អនុវត្ត​ការងារ​តឹងរឹងតែ​ទន់ភ្លន់​៖ ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត ម៉ៅ​យក​បន្លែ​ពី​ស្រី្ត​ម្នាក់ ដើម្បី​ឲ្យ​គាត់​ត្រឡប់ទៅផ្ទះ​វិញ​

បានផុស

នៅ

​ជា​កាយវិការ​មួយ​ទន់ភ្លន់តែ​តឹង​រឹង ខណៈ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ម៉ៅ​យក​បន្លែ​ពី​ស្រី្ត​អ្នកលក់​ម្នាក់ ខណៈពេលដែល​លោក​ឧ​ត្ត​ម​សេនីយ៍​ចុះ​ត្រួត​ពិនិត្យមើល​ស្ថានភាព​ទូទៅ តាម​គ្រប់​បណ្តា​គោលដៅ​អនុវត្ត​វិធាន​ការបិទ​ខ្ទប់ នៅ​គោលដៅ​ក្នុង​រា​ធានី​ភ្នំពេញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​នា​រសៀល​នេះ​ថា កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​យប់ ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០២១ ស្របពេល​ដែល​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត ចុះ​ត្រួត​ពិនិត្យមើល​ល​ស្ថានភាព​ទូទៅ​តាម​គ្រប់​បណ្តា​គោលដៅ​អនុវត្ត​វិធាន​ការបិទ​ខ្ទប់ ក៏បាន​ជួបនឹង​បងស្រី​ម្នា​ក់នៅ​ម្តុំ​ស្ពាន​អាកាស​ស្ទឹងមានជ័យ កំពុងតែ​ដឹក​បន្លែ​យកទៅលក់​នៅ​ផ្សារ​ព្រែក​ព្នៅ​។

បន្ទាប់ពី​ធ្វើការ​សាកសួរ ដោយ​ក្តី​អាណិត លោក​ឧ​ត្ត​ម​សេនីយ៍ ក៏បាន​ទិញយក​បន្លែ​នោះ​ទាំងអស់​ក្នុងតម្លៃ ៦០​ម៉ឺន​រៀល ខណៈដែល​តម្លៃ​ដើម​ត្រឹមតែ​៣០​ម៉ឺន​រៀល​ប៉ុណ្ណោះ ដើម្បី​ឲ្យ​គាត់​បាន​ឆាប់​ត្រឡប់ទៅផ្ទះ​ជួបជុំ​ក្រុមគ្រួសារ ហើយ​លោក​ឧ​ត្ត​ម​សេនីយ៍​បាន​ណែនាំ​ថា បើ​មិនចាំបាច់​សូមកុំ​ចេញពីផ្ទះ ហើយ​ចូលរួម​អនុវត្តតាម​ការណែនាំរ​បស់​រាជរដ្ឋាភិបាល ក្នុងការ​បង្ការ ទប់ស្កាត់​ការឆ្លង​រាលដាល​វីរុស​កូ​វីដ​១៩​។

​ដោយសារតែ​ក្តីមេត្តា​របស់លោក​ឧ​ត្ត​ម​សេនីយ៍ ស ថេត បានធ្វើ​ឲ្យ​ស្ត្រី​លក់​បន្លែ​រូបនេះ ប្រែក្លាយ​ពី​ការភ័យខ្លាច សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន បែរជា​មានការ​ត្រេកអរ និង​ថ្លែងអំណរគុណ​ដល់​លោក​ឧ​ត្ត​ម​សេនីយ៍ ស ថេត ដែល​បាន​ជួយ​ម៉ៅ​យក​បន្លែ​របស់គាត់​នេះ​៕

អត្ថបទ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទីutes មុន

កងកម្លាំងឆ្មាំព្រំដែនរដ្ឋ Karen មីយ៉ាន់ម៉ាប្រគល់​ ជនជាតិចិន​​៣៦៥​នាក់​ឱ្យ​​ថៃ

ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

របាយការណ៍​ចុង​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេច ម៉ែន សំអន ចូលរួមសោកស្តាយចំពោះការបាត់បង់បងប្រុសធំ សម្តេច​តេ​ជោ ហ៊ុន សែន

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម