ព័ត៌មានជាតិ
សម្តេច ម៉ែន សំអន ៖ គ្រប់អង្គភាពត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការលុបបំបាត់ បទល្មើសស្គែមអនឡាញ ដើម្បីធានាសុវត្ថិភាពជំនឿទុកចិត្តសម្រាប់ភ្ញៀវទេសចរ និងអ្នកវិនិយោគ
សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សចុះជួយខេត្តស្វាយរៀង បានជំរុញឲ្យគ្រប់អង្គភាពពាក់ព័ន្ធរបស់ខេត្តត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការលុបបំបាត់បទល្មើស ស្គែមអនឡាញ ដើម្បីធានាបាននូវសុវត្ថិភាព ជំនឿទុកចិត្តសម្រាប់ភ្ញៀវទេសចរ និងអ្នកវិនិយោគនៅកម្ពុជា។

សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះក្នុងពេលអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផល នៃការអនុវត្តការងាររបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀងប្រចាំឆ្នាំ២០២៥ និងទិសដៅភារកិច្ចសំខាន់ៗ សម្រាប់អនុវត្តបន្តប្រចាំឆ្នាំ ២០២៦ និងផ្សព្វផ្សាយរបាយការណ៍ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ ២០២៥ និងទិសដៅឆ្នាំ ២០២៦ របស់គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ដែលពិធីនេះបានប្រព្រឹត្តទៅនៅសាលប្រជុំស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្ត ក្រោមវត្តមានចូលរួមពី ក្រុមការងារ ថ្នាក់កណ្ដាល ថ្នាក់ខេត្ត ស្រុក ក្រុង ចុះជួយមូលដ្ឋានក្នុងខេត្តស្វាយរៀង និងសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពខេត្តស្វាយរៀង សរុបប្រមាណជាង ៨០០ នាក់ កាលពីព្រឹកថ្ងៃសៅរ៍ ១៣ កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៦ ថ្មីៗ នេះ។

ក្នុងនាមប្រធានក្រុមការងារ សម្ដេចកិត្តិសង្គហបណ្ឌិត បានសម្ដែងនូវការកោតសរសើរក្នុងរយៈពេល ១ ឆ្នាំ ចំពោះកិច្ចខិតខំប្រឹងប្រែង និងការចួលរួម ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីគណបក្សគ្រប់ថ្នាក់ សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពខេត្តស្វាយរៀង ដែលបានចូលរួមអភិវឌ្ឍន៍មូលដ្ឋានបានល្អលើគ្រប់វិស័យទាំងការងារសន្តិសុខ សេដ្ឋកិច្ច និងជីវភាព បង្កគ្រប់លក្ខណៈសម្បត្តិឲ្យពលរដ្ឋចូលរួមបង្កបង្កើនផល និងប្រកបរបរផ្សេងៗ ប្រកបដោយសុវត្ថិភាព និងសន្តិសុខល្អ។

សម្ដេច ក៏បានជំរុញដល់ក្រុមការងារគណបក្សគ្រប់ថ្នាក់ ត្រូវចូលរួមធ្វើសកម្មភាពបម្រើការងារគណបក្ស ទាំងការងារនយោបាយ សតិអារម្មណ៍ និងចាត់តាំង ជាពិសេសការបំផុសឲ្យមានមនសិការស្នេហាជាតិ មានគំនិតជាតិនិយម ស្រឡាញ់សន្តិភាព មានគោលជំហរជឿជាក់ការដឹកនាំគណបក្ស និងរាជរដ្ឋាភិបាល។

ទន្ទឹមនឹងនោះផងដែរ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានក្រើនរំលឹកដល់គ្រប់អង្គភាពពាក់ព័ន្ធនៅក្នុងខេត្តស្វាយរៀង ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការលុបបំបាត់បទល្មើសបច្ចេកវិទ្យា (ស្គែមអនឡាញ) ដើម្បីធានាបាននូវសុវត្ថិភាព ជំនឿទុកចិត្ត សម្រាប់ភ្ញៀវទេសចរ និងអ្នកវិនិយោគ ដែលមានបំណងចង់មកទស្សនា និងវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា៕
អត្ថបទ ៖ វិមាន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


