Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខណ្ឌព្រែកព្នៅ នាំយកអំណោយសម្តេចតេជោ ហ៊ុន សែន ចែកជូន ដល់សង្កាត់ចំនួន​៥ សម្រាប់ចែកជូនពលរដ្ឋទ័លក្រ

បានផុស

នៅ

អភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ លោក សុខ សម្បត្តិ នៅរសៀលថ្ងៃទី ២១ ខែមេសា បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ចែកដល់សង្កាត់ទាំង៥ ដើម្បីយកទៅចែក

ដល់បងប្អូនប្រជាពលរដ្ឋទ័លក្រ ជនពិកា និងចាស់ជរាក្នុងខណ្ឌព្រែកព្នៅទាំងមូល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសនោះលោកសុខ សម្បត្តិ បាននែនាំដល់សង្កាត់ទាំង៥ត្រូវចែកអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឲ្យដល់ដៃប្រជាពលរដ្ឋដែលក្រពិត ជាពិសេសជនពិការ ចាស់ជរាគ្មានទីពឹងក្នុងដំណាក់បិទខ្ទប់រាជធានីភ្នំពេញនេះ។

លោកអភិបាលខណ្ឌព្រែកព្នៅ ក៍បានផ្តាំផ្ញើរតាមរយៈចៅសង្កាត់ទាំង៥ប្រាប់ដល់បងប្អូនប្រជាពលរដ្ឋថា ការបិទខ្ទប់ពិតជាធ្វើឱ្យប្រជាពលរដ្ឋមានការលំបាកហើយ ទាំងការប្រកបរបរ និងការរស់នៅប្រចាំថ្ងៃ ប៉ុន្តែសូមប្រជាពលរដ្ឋទាំងអស់ អត់ធ្មត់ យោគយល់ និងចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់នូវជំងឺកូវីដ-១៩។ បច្ចប្បន្ននេះសម្ដេចតេជោ ហ៊ុន សែន បានខិតខំប្រឹងប្រែងខ្លាំងណាស់ ដើម្បីធ្វើយ៉ាងណាឱ្យជំងឺកូវីដ-១៩ បាត់ពីកម្ពុជា ដោយសម្តេចបានដាក់ចេញនូវវិធានការជាច្រើន ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ។

លោលបន្ថែមថា ជាការឆ្លើយតបនឹងសភាពការណ៍នេះ សម្ដេចតេជោ ក៏បានចាត់ចែងឱ្យមានការចុះចែកគ្រឿងឧបភោគបរិភោគភ្លាមៗជូនដល់ប្រជាពលរដ្ឋ ដោយមានតំបន់ត្រូវបិទខ្ទប់ ហើយចាត់ទុកជា តំបន់ក្រហម ដែលជាតំបន់ឆ្លង​រាល​ដាលធ្ងន់ធ្ងរ និងតំបន់បិទខ្ទប់ផ្សេងទៀត។ ក្នុងស្ថានភាពនេះ សូមប្រជាពលរដ្ឋទាំងអស់ចូលរួម រក្សាអនាម័យឱ្យបានជាប់ជាប្រចាំ និងអនុវត្ត៣ការពារ ៣កុំ ជាប់ជានិច្ច។

គួរបញ្ជាក់ថា អំណោយក្នុងមួយស្កាត់ទទួលបានរួមមាន៖អង្ករ២៥គីឡូក្រាម ចំនួន ៥០ប៉ាវ ទឹកស៊ីអ៊ីវ៥០យួរ ទឹកត្រី៥០​យួរ មី៥០កេះ ត្រីខ១កេះធំ ទឹកសុទ្ធ១០កេះ និងថវិកា១លានរៀល ក្នុងនោះដែររដ្ឋបាលខណ្ឌបានឧបត្ថម្ភ អង្ករចំនួន​៤ប៉ាវធំ ស្មើនឹង២០០គីឡូក្រាម និង ថវិកា១០០០.០០០រៀល ជូនដល់ អធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ និងមូលដ្ឋានកងអាវុធហត្ថខណ្ឌព្រែកព្នៅ៕

អត្ថបទ៖ឧត្តរ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម