ព័ត៌មានជាតិ
ខ្មែរ រុស្ស៊ី និងវៀតណាម៥នាក់ត្រូវបញ្ជូនទៅតុលាការពីករណីជួញដូរគ្រឿងញៀន នៅសៀមរាប
ខេត្តសៀមរាប៖ លោកឧត្ដមសេនីយ៍ត្រី អ៊ុំ អមរា ស្នងការរងនគរបាលខេត្តសៀមរាប ទទួលផែនគ្រឿងញៀន បានឱ្យដឹងថា មនុស្សស្រីប្រុស៥នាក់ដែលសមត្ថកិច្ចធ្វើការបង្ក្រាប កាលពីរសៀលថ្ងៃទី២០ ខែមេសា កន្លងទៅថ្មីៗនេះ បានសមត្ថកិច្ចបញ្ជូនទៅតុលាការនៅព្រឹកថ្ងៃទី២២ ខែ មេសា នេះហើយ។
កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់គោកចក ក្រុងសៀមរាប ចុះបង្ក្រាបបទល្មើសជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំនុចលំនៅដ្ឋានស្ថិតនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ដោយឃាត់ខ្លួនមនុស្សម្នាក់ឈ្មោះ សំ មករា ហៅត្រេន ភេទប្រុស ឆ្នាំកំណើត ១៩៩៥ ជនជាតិខ្មែរ មុខរបរជាងជួសជុលកង់ មានទីលំនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប។

លោកឧត្ដមសេនីយ៍ត្រី អ៊ុំ អមរា បានបញ្ចាក់ទៀតថា នៅថ្ងៃទី២១ ខែមេសា វេលាម៉ោង០៧និង៣០នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានពន្លាតបន្ត ដោយឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ថែមទៀត ជាជនជាតិខ្មែរ និងជនជាតិបរទេស ពីបទរក្សាទុកជួញដូរចាត់ចែង សម្រួល និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំនុចបន្ទប់ជួលស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ដោយឃាត់ជនសង្ស័យចំនួន០៤នាក់ ១ ឈ្មោះ ស គឹមរ៉ា ហៅនាង ភេទប្រុស ឆ្នាំកំណើត១៩៩៣ ជនជាតិខ្មែរ មុខរបរជាងភ្លើង មានទីលំនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប។ ២ ឈ្មោះ លឹម លីវុធ ភេទប្រុស ឆ្នាំកំណើត ១៩៦៨ ជនជាតិខ្មែរ មុខរបរជាងជួសជុលម៉ូទ័រ មានទីលំនៅភូមិវាល សង្កាត់សំបួរ ក្រុងសៀមរាប។ ៣ ឈ្មោះ PAVEL MIRINOV ភេទប្រុស ឆ្នាំកំណើត ១៩៨១ ជនជាតិរុស្សី មុខរបរអ្នកនេសាទ មានទីលំនៅស្នាក់នៅបន្ទប់ជួល ភូមិសាលាកន្សែង សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប និង ៤ ឈ្មោះ ឡេ ធីភឿង រឺ ឡេង ស្រីល័ក្ខ ភេទស្រី ឆ្នាំកំណើត ១៩៩២ ជនជាតិវៀតណាម មុខរបរគ្មាន មានទីលំនៅស្នាក់នៅបន្ទប់ជួល ភូមិសាលាកន្សែង សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប។
លោកបន្តថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនេះ សមត្ថកិច្ចដកហូតវត្ថុតាងបានរួមមាន ម្សៅមេតំហ្វេតាមីនចំនួន០៧កញ្ចប់ ស្មើនឹងទម្ងន់ ១,៥៩ក្រាម (ទម្ងង់សុទ្ធ) ម៉ូតូចំនួន០២គ្រឿង ទូរស័ព្ទដៃចំនួន ០៦គ្រឿង លិខិតឆ្លងដែនចំនួន០១ក្បាល និងកាតអេធីអឹមABAចំនួន ០១។
នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ ជនសង្ស័យព្រមទាំងវត្ថុតាងត្រូ វបានកម្លាំងការិយាល័យជំនាញកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធីនៃ៕
អត្ថបទ៖ គឿនវេត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៧ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សន្តិសុខសង្គម១៦ ម៉ោង agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


