ព័ត៌មានជាតិ
យុវជនមកពីគ្រួសារក្រីក្រនៅខេត្តកំពង់ឆ្នាំង អាចស្នើសុំអាហារូបករណ៍ជាង ១ ពាន់កន្លែង ពី វិទ្យាស្ថាន PIKCHH តាមរយៈកម្មវិធី TVET 1.5M
វិទ្យាស្ថានពហុបច្ចេកទេសខេត្ដកំពង់ឆ្នាំង (PIKCHH) នៃក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ បានផ្តល់អាហារូបករណ៍ចំនួន ១,៤១៥ កន្លែង ដល់ យុវជនមកពីគ្រួសារក្រីក្រ និង ងាយរងហានិភ័យ ក្រោមកម្មវិធីបណ្ដុះបណ្ដាលជំនាញ វិជ្ជាជីវៈ និង បច្ចេកទេស (TVET 1.5M) របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

បើតាមវិទ្យាស្ថាន PIKCHH បានឲ្យដឹងថា អាហារូបករណ៍ទាំងនេះ ផ្ដោតលើមុខជំនាញចំនួន ១៣ រួមមាន សេវាកម្មកុំព្យូទ័រ , ការរចនាក្រាហ្វិកដោយកុំព្យូទ័រ , ការដំឡើង និង អនុវត្ដបច្ចេកវិទ្យាឌីជីថល , ការថែទាំ និង ជួសជុលរថយន្ដ , ការថែទាំ និង ជួសជុលម៉ាស៊ីនត្រជាក់រថយន្ដ , ការដំឡើងបណ្ដាញអគ្គិសនីក្នុងអគារ , ការថែទាំ និង ជួសជុលម៉ូទ័រអគ្គិសនី , ការដំឡើង និង ថែទាំកាមេរ៉ាសុវត្ថិភាព , សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន , សេវាកម្មសម្អាងកាយ , ការថែទាំ និង ជួសជុលម៉ាស៊ីនធុនតូច , ការថែទាំ និង ជួសជុលអគ្គិសនីរថយន្ដ , និង ការកែច្នៃបន្លែ និង ផ្លែឈើ។

អត្ថប្រយោជន៍ដែលទទួលបានគឺ ការសិក្សាដោយឥតបង់ថ្លៃ , ទទួលបានការប្រឹក្សាយោបល់ពីការជ្រើសរើសជំនាញ និង ព័ត៌មានទីផ្សារការងារ , កន្លែងចុះកម្មសិក្សានៅតាមសហគ្រាស , ទទួលបានសញ្ញាបត្រ (C1) និង ឱកាសបន្តការសិក្សា , ទទួលបានប្រាក់ឧបត្ថម្ភ ១ ១២០ ០០០ រៀល ក្នុងមួយវគ្គ (ចំពោះអ្នកមានប័ណ្ណសមធម៌ ក្រីក្រ ១,២ ឬ គ្រួសារងាយរងហានិភ័យដែលមានសុពលភាព)។

ចំពោះវគ្គសិក្សាថ្មី នឹងចាប់ផ្តើមចុះឈ្មោះចូលរៀនចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ហើយសូមទាក់ទងទៅកាន់ទូរសព្ទលេខ ០១២ ៤៧៤ ៣៤១/ ០១៥ ៨៤០ ៤២០/ ០១០ ៥៤៦ ១៧៧/ ០៩៧ ២៦៩ ៥៧១៣ ឬ អញ្ជើញមកវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកំពង់ឆ្នាំង ដែលមានទីតាំងស្ថិតនៅភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្ដកំពង់ឆ្នាំង។

គួររម្លឹកថា កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និង បច្ចេកទេស ដល់ យុវជនគោលដៅមកពីគ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសចំនួនប្រមាណ ១,៥ លាននាក់ ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និង វិជ្ជាជីវៈ ត្រូវបានផ្ដួចផ្ដើមឡើងដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឆ្នាំ ២០២៣ និង ប្រកាសដាក់ឱ្យអនុវត្តដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣៕

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


