អភិបាលខេត្ត​កំពង់ចាម បើក​កិច្ចប្រជុំ​បន្ទាន់​ពាក់ព័ន្ធ ករណី​កម្មករ កម្មការិនី ប៉ះពាល់​នឹង​អ្នកជំងឺ​កូ​វីដ​-១៩
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

អភិបាលខេត្ត​កំពង់ចាម បើក​កិច្ចប្រជុំ​បន្ទាន់​ពាក់ព័ន្ធ ករណី​កម្មករ កម្មការិនី ប៉ះពាល់​នឹង​អ្នកជំងឺ​កូ​វីដ​-១៩

បានផុស

នៅ

​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មការ​ខេត្ត​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ បាន​ដឹកនាំ​កិច្ចប្រជុំ​បន្ទាន់​ពាក់ព័ន្ធ ករណី​កម្មករ កម្មការិនី ប៉ះពាល់​នឹង​អ្នកជំងឺ​កូ​វីដ​-១៩ រស់នៅ​ស្រុក​ពារាំង ខេត្តព្រៃវែង ជា​កម្មការិនី​ធ្វើការ​នៅ​រោងចក្រ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស 7NG ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្ដាល​ នៅ​ព្រឹក​ថ្ងៃទី​២២ ខែ​មេសា ឆ្នាំ​២០២១ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំ​មានការ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្ដម​អភិបាលរង​ខេត្ត មន្ទីរ​-​អង្គភាព​ពាក់ព័ន្ធ អាជ្ញាធរ​ស្រុក និង​ឃុំ​ពាក់ព័ន្ធ​។ មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត បាន​បញ្ជាក់​ថា បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ពី​ក្រសួង​ការងារ និង បណ្តុះបណ្តាល​វិជ្ជាជីវៈ ឯកឧត្តម បាន​ចាត់​ឲ្យ​រដ្ឋបាល​ស្រុក​សហការ​ជាមួយ​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាលខេត្ត នាំយក​កម្មករ​កម្មការិនី ​ដែល​ពាក់ព័ន្ធ និង​ប៉ះពាល់​ដោយផ្ទាល់ រស់នៅក្នុង​ស្រុក​ស្រី​សន្ធរ ចំនួន​៩​នាក់ មក​យក​សំណាក​ទៅពិនិត្យ និង​នាំយកមក​ធ្វើ​ច​ត្តា​ឡី​ស័ក​ នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​របស់​រដ្ឋបាលខេត្ត និង​បន្ត​ស្រាវជ្រាវ​អ្នក​ដែល​បាន​ប៉ះពាល់​ដោយ​ផ្ទាល់ និង​ដោយ​ប្រយោល​លើ​ករណីនេះ​។​

​ឯកឧត្តម​អភិបាលខេត្ត បាន​ណែនាំ​ដល់​អាជ្ញាធរ​ស្រុក ឃុំ និង​អ្នកពាក់ព័ន្ធ

១-​បន្ត​ពង្រីក​ការអនុវត្ត​វិធាន​សុខាភិបាល និង​ពង្រីក​ការគ្រប់គ្រង​កម្មករ កម្មការិនី ក្នុងភូមិ​សាស្ត្រ​ស្រុក​ស្រី​សន្ធរ ដោយ​រង់ចាំ​លទ្ធផល​សំណាក​អ្នក​ដែល​ពាក់ព័ន្ធ​នៅ​ថ្ងៃ​២៣ ខែមេសា ឆ្នាំ​២០២១​។​

២-​ត្រូវ​ពង្រឹង និង​ក្តាប់​មុខសញ្ញា​ដែល​ប៉ះពាល់​ដោយ​ប្រយោល និង​ដោយផ្ទាល់ ដើម្បី​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក ឲ្យ​បាន​ត្រឹមត្រូវ​តាម​វិធាន​សុខាភិបាល ហើយ​អាជ្ញាធរ​រួមជាមួយ​អ្នកពាក់ព័ន្ធ ត្រូវ​ពិនិត្យ និង​តាមដាន​ឲ្យ​បាន​ជាប់​ជាប្រចាំ ដើម្បី​ជួយឧបត្ថម្ភ គាំទ្រ​ដល់​ប្រជាពលរដ្ឋ ​ដែលមាន​ជីវភាព​ខ្វះខាត​បាន​ទាន់ពេលវេលា​។​

៣-​មន្ត្រី​សុខាភិបាល ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ស្រុក ស្រាវជ្រាវ និង​នាំយក​អ្នកពាក់ព័ន្ធ​នឹង​អ្នក​សង្ស័យ​ដោយផ្ទាល់ ឬ​ដោយ​ប្រយោល​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​។​

៤-​ត្រូវ​ណែនាំ​ដល់​គណៈ​អាជីវករ ឲ្យ​ណែនាំ​ដល់​អាជីវករ​តាម​ផ្សារ​នានា​បាន​ជាប់​ជាប្រចាំ ដោយ​ត្រូវ​រៀបចំ​ជា​ប្រដាប់​វាស់​កម្ដៅ អាល់កុល​លាងដៃ និង​ពាក់​ម៉ាស​ហើយ​បាន​គ្រប់ពេលវេលា និង​គ្រប់ៗ​គ្នា​។​

​គួរ​បញ្ជាក់​ថា​ នៅ​ស្រុក​ស្រី​សន្ធរ រក​ឃើញ​ករណី​កូ​វីដ​-១៩ ពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍ ២០-​កុម្ភៈ ចំនួន​០៤​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​កំពង់ចាម​។ រដ្ឋបាល​ស្រុក បានរៀប​ចំ​មណ្ឌល​ច​ត្តា​ឡី​ស័ក​របស់​រដ្ឋបាល​ស្រុក ចំនួន​០២​កន្លែង ដែល​អាច​ទទួល​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន ៦០​នាក់​៕

អត្ថបទ៖ ហុង ម៉េង​ហៀ

សូមចុចអាន៖ ​ខេត្តតាកែវ មកដល់ពេលនេះ មានភូមិណាខ្លះបានបិទខ្ទប់?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services