ព័ត៌មានជាតិ
កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ២នាក់ ពីបទ ក្លែងបន្លំឯកសណ្ឋានសាធារណៈ
ខេត្តបាត់ដំបង៖ កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ០២នាក់ ពីបទ ប្រើប្រាស់ដោយខុសច្បាប់ នូវសំលៀកបំពាក់ជាអាទិ៍ សម្រាប់អាជ្ញាធរសាធារណៈ និងក្លែងបន្លំឯកសណ្ឋានជាសាធារណៈ នៅភូមិស្តៅ ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង នារសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១។

ជនសង្ស័យទាំង២រូបនោះមាន ទី១ ឈ្មោះ រស់ វណ្ណៈ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិតាងួន សង្កាត់ការកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយប្រើប្រាស់ឯកសណ្ឋានយោធា។ ទី២ ឈ្មោះ រៃ វណ្ណសី ភេទប្រុស អាយុ៤០ ឆ្នាំ មុខរបរបើកបរ ទីលំនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។

សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ១. អាវត្រីអ៊ី (កាងារដៃខ្លី) ចំនួន០១ ២. សក្តិស្មាថ្នាក់ឧត្តមសេនីយ៍ឯក ចំនួន០១គូ ៣. សក្តិកអាវថ្នាក់ឧត្តមសេនីយ៍ឯក ចំនួន០១គូ ៤. ផ្លាកឈ្មោះមានអក្សរ ឧ. រស់ វណ្ណៈ ចំនួន០១ ៥. គ្រឿងឥស្សរយយស (មេដាយ) ចំនួន០១ផ្ទាំង ៦. ស្លាកសញ្ញាដែកក្រសួងការពាជាតិ ចំនួន០១ ៧. បណ្តោងដែក ហនុមាន ចំនួន០១ ៨. ស្បែកជើងកវែង ចំនួន០១គូ ៩. ខ្សែសាន់ណារ៉ុង ចំនួន០១ ១០. មួកប៉ារ៉េ ពណ៌ខ្មៅ ចំនួន០១ ១១. មួកថ្នាក់ឧត្តមសេនីយ៍ ចំនួន០១ ១២. ព្រះរាជក្រឹត្សត្រាស់បង្គាប់តែងតាំងថ្នាក់ឧត្តមសេនីយ៍ឯក ក្លែងក្លាយ ចំនួន០១សន្លឹក ១៣. ទូរស័ព្ទដៃ ចំនួន ០២គ្រឿង និង១៤. រថយន្ត ០១គ្រឿង។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកំពុងឃាត់ខ្លួននៅការិល័យជំនាញ ដើម្បីកសាងសំណុំរឿងបញ្ចូនទៅតុលាការយោធាតាមនិតិវិធី៕
អត្ថបទ៖ Savuth



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ