ព័ត៌មានជាតិ
មួយឆ្នាំៗ ក្រុមហ៊ុន ម៉ុង ឫទ្ធី ចំណាយថវិកា ៤០ លានដុល្លារ ប្រមូលទិញផលកសិករមកផលិតជាចំណីសត្វ
រោងចក្រផលិតចំណីសត្វរបស់ក្រុមហ៊ុន ម៉ុង ឫទ្ធី នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានចំណាយថវិកាប្រមាណ ៤០ លានដុល្លារ លើការប្រមូលទិញកសិផលរបស់កសិករដើម្បីផលិតចំណីសត្វផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។ នេះបើតាមអ្នកឧកញ៉ា ម៉ុង ឫទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងដំណើរទស្សនកិច្ចតំបន់អភិវឌ្ឍកសិឧស្សាហកម្មរបស់ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុបនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

អ្នកឧកញ៉ា ម៉ុង ឫទ្ធី បានថ្លែងថា បច្ចុប្បន្នរោងចក្រផលិតចំណីសត្វរបស់ក្រុមហ៊ុនមានសមត្ថភាពផលិតបាន ២២ ម៉ឺនតោនក្នុងមួយឆ្នាំ និងបង្កើនសមត្ថភាពដល់ ៣៥ ម៉ឺនតោននៅពេលដំណើរការពេញលេញ។
លោកថា តាមរយៈខ្សែសង្វាក់ផលិតកម្មរបស់រោងចក្រ ក្រុមហ៊ុនត្រូវការប្រមូលទិញផលពីកសិករមានដូចជាដំឡូងមី ពោត រាប់សិបលានតោនដើម្បីផ្គត់ផ្គង់ខ្សែសង្វាក់រោងចក្រ។
ពាក់ព័ន្ធការប្រមូលទិញផលកសិកម្ម អ្នកឧកញ៉ាបានគូសបញ្ជាក់ថា កសិករក៏អាចនាំយកមកលក់ដោយផ្ទាល់នៅរោងចក្រ ដើម្បីកុំឲ្យខាតបង់ថ្លៃកំមីស្យុង ឬការស៊ីពីលើពីឈ្មួយកណ្ដាល។
បើតាមអ្នកឧកញ៉ា ម៉ុង ឫទ្ធី តាមរយៈរោងចក្រផលិតចំណីសត្វរបស់ក្រុមហ៊ុន បានជួយកាត់បន្ថយការហូរចេញវត្ថុធាតុដើមក្នុងស្រុកទៅក្រៅប្រទេសនាំឲ្យខាតបង់ដល់តម្លៃសេដ្ឋកិច្ចជាតិ ខណៈដែលកន្លងមកលោកមើលឃើញថា កសិករតែងតែនាំចេញវត្ថុធាតុដើមទៅលក់ទៅក្រៅប្រទេសក្នុងតម្លៃថោក ហើយត្រឡប់មកវិញត្រូវទិញចំណីសត្វដែលកែច្នៃរួចក្នុងតម្លៃខ្ពស់គុណជាពីរគុណជាបីដែលនាំឲ្យខាតបង់ច្រើន៕



-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


