ព័ត៌មានជាតិ
អ្នកនាំពាក្យក្រសួងការងារ ៖ ពន្ធរបស់អាមេរិក មកនៅ១០% គឺជាសញ្ញាល្អ ក្នុងការបង្កើតឱកាសការងារក្នុងស្រុក
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈលោក ស៊ុន មេសា បានបង្ហាញសុទិដ្ឋិនិយមចំពោះពន្ធបដិការជាសកលរបស់សហរដ្ឋអាមេរិកមកត្រឹម ១០ភាគរយ ដោយលោកបានចាត់ទុកថា វាជាសញ្ញាល្អសម្រាប់វិស័យវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ និងផលិតផលិតផលធ្វើដំណើរ និងកាបូប ដែលនឹងបង្កើតឱកាសការងារកាន់តែច្រើនសម្រាប់ពលរដ្ឋកម្ពុជា។

ការលើកឡើងនេះ ក្រោយពីតុលាការកំពូលអាមេរិក កាលពីថ្ងៃសុក្រ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ បានចេញសាលក្រមសម្រេចលុបចោលពន្ធគយសកលជាឯកតោភាគីរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។ ប៉ុន្មានម៉ោង បន្ទាប់ពីការចេញសាលក្រមរបស់តុលាការកំពូលអាមេរិក លោកប្រធានាធិបតី ដូណាល់ ត្រាំ បានចេញបទបញ្ជាប្រកាសពីការយកពន្ធគយសកលថ្មីមួយ ១០ភាគរយលើទំនិញនាំចូលពីបណ្ដាប្រទេសទាំងអស់នៅជុំវិញពិភពលោក ដែលមានរយៈពេល ១៥០ថ្ងៃ។

លោក ស៊ុន មេសា បានថ្លែងនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ថា ប្រសិនបើគ្មានអ្វីប្រែប្រួលនាថ្ងៃខាងមុខនេះទេ វិស័យវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ ផលិតផលិតផលធ្វើដំណើរ និងកាបូបនៅកម្ពុជា នឹងវិវត្តកាន់តែល្អប្រសើរថែមទៀត ជាពិសេសបង្កើតឱកាសនៃការទាក់ទាញគម្រោងវិនិយោគបរទេសថ្មីៗទាក់ទងវិស័យវាយនភណ្ឌកាត់ដេរ ដើម្បីផ្គត់ផ្គង់ការងាររាប់ម៉ឺនកន្លែងជូនប្រជាពលរដ្ឋខ្មែរ។

អ្នកនាំពាក្យរូបនេះបញ្ជាក់ថា «ពន្ធគយថ្មីមួយ ១០ភាគរយរបស់សហរដ្ឋអាមេរិក នឹងបង្កើតឱកាសការងាររាប់ម៉ឺនកន្លែងទៀតសម្រាប់ប្រជាពលរដ្ឋរបស់យើង។ យើងមានសង្ឃឹមច្រើនចំពោះការរីកចម្រើននូវវិស័យវាយនភណ្ឌកាត់ដេររបស់យើង គឺនឹងមានស្ថេរភាពល្អ មានគម្រោងថ្មីៗ មានក្រុមហ៊ុនបរទេសថ្មីៗមកថែមទៀត»។

ទន្ទឹមនឹងឱកាសមកដល់ លោក ស៊ុន មេសា បានអំពាវនាវដល់ប្រជាពលរដ្ឋ និងយុវជនខ្មែរគ្រប់រូបខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពរបស់ខ្លួនតាមរយៈការសិក្សារៀនសូត្រជំនាញពាក់ព័ន្ធ និងស្វែងយល់ពីបច្ចេកវិទ្យាដែលកំពុងវិវត្តយ៉ាងឆាប់រហ័ស ដើម្បីត្រៀនខ្លួនឆ្លើយតបតាមតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន និងអនាគត៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


