ព័ត៌មានជាតិ
ទិវាជាតិអំណានលើកទី១១ នឹងមានការរៀបចំពិព័រណ៍សៀវភៅរយៈពេល៥ថ្ងៃ ក្នុងខែមីនាខាងមុខ
ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមជាមួយក្រសួងព័ត៌មាន នឹងរៀបចំទិវាជាតិអំណានលើកទី១១ នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ខាងមុខ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) ព្រមទាំងមានការពិព័រណ៍សៀវភៅរហូតដល់ ៥ថ្ងៃ។

ទិវាជាតិអំណានលើកទី១១ ឆ្នាំ២០២៦ នឹងរៀបចំក្រោមប្រធានបទ៖ “សំណេរ និងអំណាន ក្នុងបរិបទថ្មី”។ ក្នុងកម្មវិធីនោះ ក៏មានបាឋកថាស្តីពី “ប្រវត្តិភាសាខ្មែរ” ដោយបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាផងដែរ។ ទិវានេះ ក៏មានការពិព័រណ៍សៀវភៅរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី ១៥ ខែមីនា។ បន្ថែមពីនេះ ក៏មានវេទិកាតុមូលលើប្រធានបទសម្រាំង និងវាគ្មិនពិសេស ៤រូប និងមានការប្រឡងប្រជែងតែងនិពន្ធប្រលោមលោកខ្នាតខ្លី “ខ្ញុំស្រឡាញ់ភូមិខ្ញុំ” និងអត្ថបទឧទាហរណ៍កថា “ការបណ្តុះមនសិការជាតិ” តាមរយៈវណ្ណកម្មរបស់អ្នកនិពន្ធ ជុត ខែ ផងដែរ។

គួររម្លឹកថា កាលពីឆ្នាំមុន ទិវាជាតិអំណានលើកទី១០ រៀបចំឡើង ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ “ការអានផ្សារភ្ជាប់អន្តរជំនាន់មនុស្សក្នុងសង្គម ” នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ)។ បើតាមក្រសួងអប់រំ ធ្លាប់បញ្ជាក់ថា ទិវាជាតិអំណាន ត្រូវបានប្រារព្ធឡើងនៅថ្ងៃទី១១ ខែមីនា ជារៀងរាល់ឆ្នាំ ដែលជាថ្ងៃប្រសូត្ររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត ដើម្បីរម្លឹកដល់ស្នាដៃ និងការចូលរួមអភិរក្សភាសាខ្មែរ និងចងក្រងវចនានុក្រមខ្មែរ ដែលមានការទទួលស្គាល់ និងប្រើប្រាស់មកដល់ពេលបច្ចុប្បន្ន ក៏ដូចជាមានគោលបំណង បន្តបណ្ដុះទម្លាប់អាននិងសរសេរ ជំរុញវប្បធម៌អាន លើកកម្ពស់សមត្ថភាពអាន ស្មូតកំណាព្យ និងការតែងនិពន្ធ សំដៅរួមចំណែកការពារ និងពង្រឹងវប្បធម៌ អរិយធម៌ខ្មែរ ដល់សិស្ស និស្សិត មន្ត្រីរាជការ ប្រជាជនគ្រប់រូប ក្នុងប្រទេសកម្ពុជា ឈានទៅសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ដែលធានាគុណភាពអប់រំប្រកបដោយសមធម៌ បរិយាបន្ន និងលើកកម្ពស់ការសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា៕

-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៨ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


