ព័ត៌មានជាតិ
សៀវភៅរាប់ម៉ឺនក្បាលនឹងត្រូវតាំងបង្ហាញរយៈពេល៤ថ្ងៃ ដើម្បីអបអរសាទរទិវាជាតិអំណាន លើកទី១០
ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំពិព័រណ៍សៀវភៅ ដេីម្បីអបអរសាទរទិវាជាតិអំណាន លើកទី១០ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៨ ដល់ទី១១ ខែមីនា ឆ្នាំ២០២៥ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៨យប់ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(សាលាតិចណូ) ក្រោមប្រធានបទ “ការអានផ្សារភ្ជាប់អន្តរជំនាន់មនុស្សក្នុងសង្គម” ព្រមទាំងមានសៀវភៅរាប់ម៉ឺនក្បាលសម្រាប់តាំងពិព័រណ៍។

បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានផុសលើទំព័រហ្វេសប៊ុកថា៖ “ក្នុងឆ្នាំនេះ ទិវាជាតិអំណានលើកទី១០ ឆ្នាំ២០២៥ នឹងនាំមកនូវសៀវភៅរាប់មុឺនក្បាល ជាមួយនឹងកំណើននៃស្តង់ពិព័រណ៍មកពីសា្ថប័នផ្សេងៗជាច្រើន។ អ្វីដែលកាន់តែពិសេសសម្រាប់អ្នកស្នេហាលើវិស័យការអាន ដែលមានបំណងចង់ជួបអ្នកនិពន្ធក្នុងដួងចិត្ត នេះជាឱកាសដ៏ល្អតែមួយគត់ដែរបងប្អូនមិនគួររំលង”។

រដ្ឋមន្ត្រីអប់រំ បានបន្ថែមទៀតថា ក្រៅពីការពិព័រណ៍សៀវភៅ ក៏មានសកម្មភាពជាច្រើនទៀត ដូចជាការលេងល្បែងកម្សាន្តសប្បាយ ការលេងល្បែងយករង្វាន់ ការគូរគំនូរ ផាត់ពណ៌សម្រាប់កុមារតូចៗនៅសួនកុមារ រួមទាំងមានការប្រគំតន្រ្តី និងមានកន្លែងថតរូបស្អាតៗផងដែរ។
យ៉ាងណា កាលពីឆ្នាំ២០២៤ ក្រសួងអប់រំ ក្រសួងវប្បធម៌ និងក្រសួងព័ត៌មាន បានសហការរៀបចំពិព័រណ៍សៀវភៅ ដើម្បីអបអរទិវាជាតិអំណានលើកទី៩ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ទី១១ ខែមីនា ឆ្នាំ២០២៤ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្រោមប្រធានបទ “អំណានជាមូលដ្ឋានគ្រឹះសម្រាប់ទាំងអស់គ្នាក្នុងជីវិត”។ រយៈពេល៣ថ្ងៃ នៃការពិព័រណ៍ក្នុងឱកាសអបអរទិវាជាតិអំណានលើកទី៩ នោះ លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ធ្លាប់បានលើកឡើងថា តាមរយៈពិព័រណ៍សៀវភៅកន្លងមក ចំនួនស្តង់ និងអ្នកចូលរួមក្នុងពិព័រណ៍សៀវភៅប៉ុន្មានឆ្នាំចុងក្រោយមានការកើនឡើងជាបន្តបន្ទាប់ ពិសេសពិព័រណ៍ក្នុងទិវាជាតិអំណាន ថ្ងៃទី១១មីនាឆ្នាំ២០២៤ ឃើញមានចំនួនអ្នកចូលរួមកកកុញច្រើនជាងឆ្នាំមុនៗ ដោយសារតែការតាំងពិព័រណ៍ផ្សេងៗ ដែលក្រសួងអប់រំសហការជាមួយស្ថាប័នពាក់ព័ន្ធកន្លងមករៀបចំនៅបណ្ណាល័យជាតិរាល់ឆ្នាំត្រូវបានលើកទៅធ្វើនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា៕



-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


