ព័ត៌មានជាតិ
ក្រុងប៉ោយប៉ែតឆ្លងតគ្នា បិទបុរីមួយ ក្រោយមានមនុស្ស ៣ នាក់មានកូវីដ ១៩
អាជ្ញាធរក្រុងប៉ោយប៉ែតបានសម្រេចបិទខ្ទប់បុរីដួងច័ន្ទឋិតនៅក្នុងភូមិសាមគ្គីមានជ័យសង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យជាបណ្តោះអាសន្នក្រោយរកឃើញមនុស្ស៣នាក់ឆ្លងកូវីដ១៩និងរកឃើញអ្នកជាប់ពាក់ព័ន្ធ៧០នាក់ផ្សេងទៀត។

យោងតាមសេចក្តីជួនដំណឹងរបស់រដ្ឋបាលក្រុងប៉ោយប៉ែតនៅថ្ងៃទី២៣មេសានេះបានឲ្យដឹងថា ការសម្រេចបិទការចេញចូលក្នុងបរីដួងច័ន្ទនេះ ដោយសារកាលពីថ្ងៃទី២១ខែមេសាឆ្នាំ២០២១បុរសជនជាតិឥណ្ឌូនេស៊ីម្នាក់ឈ្មោះជូហានសូសាន់តូ ស្នាក់នៅ ក្នុងបុរី ដួងច័ន្ទ ផ្ទះលេខ ១៣៤B មានអាការមិនស្រួលខ្លួន រួចបានទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត។
ដោយមានអាការសង្ស័យក្រុមគ្រូពេទ្យបានយកសំណាកទៅពិនិត្យ ជាលទ្ធផលនៅថ្ងៃទី២២ខែមេសាឆ្នាំ២០២១រកឃើញមានវិជ្ជមានកូវីដ១៩។ នៅថ្ងៃទី២៣ខែមេសា បានរកឃើញអ្នកវិជ្ជមាន កូវីដ១៩ចំនួន២នាក់ផ្សេងទៀត ដែលជាអ្នកប៉ះពាល់ផ្ទាល់ជាមួយនឹងបុរសជនជាតិឥណ្ឌូណេស៊ីខាងលើ។
បច្ចុប្បន្នអ្នកជំងឺទាំងបីបានយកទៅសម្រាកព្យាបាលនៅមណ្ឌលសុខភាពប៉ោយប៉ែត១ សង្កាត់ប៉ោយប៉ែតនិងបានយកសំណាកអ្នកពាក់ព័ន្ធ៧០នាក់ផ្សេងទៀតដើម្បីពិនិត្យរកកូវីដ១៩។

រដ្ឋបាលក្រុងប៉ោយប៉ែតបានបញ្ជាក់ថាដើម្បីទប់ស្កាត់ការរីដាចូលក្នុងសហគមន៍រដ្ឋបាលក្រុងបានសម្រេចផ្អាកជាបណ្ដោះអាសន្នការធ្វើដំណើរចេញចូលលើកំណាត់ផ្លូវចូលរវាងផ្ទះល្វែងនិងផ្ទះវីឡាក្នុងបុរីដួងចន្ទទាំងអស់ផ្លូវអភិវឌ្ឍន៍ផ្លូវទៅហ្គោលដិនស្ទូចត្រីទៅលិចទល់និងផ្លូវមួយទៀតចាប់ពីថ្ងៃជួនដំណឹងនេះរហូតដល់មានការជូនដំណឹងជាថ្មី
អត្ថបទ៖ សំអឿន
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៧ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


