ព័ត៌មានជាតិ
តើសមរាត្រីនារដូវប្រាំង “វសន្តរដូវ” មានជាប់ទាក់ទងនឹងទំនៀមព្រាហ្មណ៍ដែរឬទេ?
ព្រឹត្តិការណ៍សមរាត្រីអង្គរ ត្រូវបានគេស្គាល់ថា ជាពេលវេលាដែលព្រះអាទិត្យរះចំពីលើកំពូលប្រាសាទអង្គរវត្តនោះ នឹងចាប់ផ្តើមបង្អួតភាពស្រស់ស្អាតចែងចាំងម្តងទៀតហើយ នៅថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ខាងមុខនេះ “ព្រឹត្តិការណ៍សមរាត្រីនារដូវប្រាំង”។ នេះបើតាមការផ្សព្វផ្សាយរបស់ក្រសួងទេសចរណ៍ នារសៀលថ្ងៃទី២៥ ខែកុម្ភៈនេះ។
តួយ៉ាង នេះព្រឹត្តិការណ៍ដែលមាន ២ដង/រៀងរាល់ឆ្នាំ ខណៈលើកទី១ នៃឆ្នាំ២០២៦ នឹងចាប់ផ្តើមនៅសប្តាហ៍ទី៣ នៃខែមីនាខាងមុខនេះ គឺជាព្រឹត្តិការណ៍សមរាត្រីរដូវប្រាំង។ តើសមរាត្រីនារដូវប្រាំងត្រូវនឹងខែមីនា មានកិច្ចពិធីអ្វីខ្លះតាមទំនៀមព្រាហ្មណ៍?

យោងតាមអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ជាទូទៅសាធារណជនខ្មែរស្គាល់សមរាត្រី តាមការប្រែសម្រួលពីភាសាសំស្ត្រឹត ដែលមានសរសេរលើថ្មបុរាណតាំងពីសម័យមុនអង្គរ និងសម័យអង្គរ ថា « វិសុវ » (បើសរសេរតាមភាសាបច្ចុប្បន្ន ជា “ពិសុព”) ដែលប្រាជ្ញខាងសិលាចារឹកបានដឹងឮយូរមកហើយដែរ។
ប្រភពដដែលគូសបញ្ជាក់ទៀតថា «សមរាត្រី» (Equinox) ជាព្រឹត្តិការណ៍មួយដែលរយៈពេលថ្ងៃនិងយប់មានប្រវែងស្មើគ្នា កើតឡើងចំនួន២ដងជារៀងរាល់ឆ្នាំ គឺសមរាត្រីរដូវប្រាំង (វសន្តរដូវ) កើតឡើងពីថ្ងៃទី២១ ខែមីនា និងសមរាត្រីរដូវវស្សាកើតឡើងពីថ្ងៃទី២២ ខែកញ្ញា។

បើតាមអាជ្ញាធរជាតិអប្សរា ដកស្រង់ប្រសាសន៍ លោក អុឹម សុខរិទ្ធី បុរាណវិទូ និងជាប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ នៃអាជ្ញាធរជាតិអប្សរាកាលពីឆ្នាំ២០២៣ សរសេដោយ ឆាយ ផាន់នី បញ្ជាក់ថា ព្រឹត្តិការណ៍ពិសេសនេះ នារដូវប្រាំង ប្រហែលមានប្រារព្ធកិច្ចពិធីធំៗតាមទំនៀមព្រាហ្មណ៍នាសម័យអង្គរ។ ប៉ុន្តែពិធីទាំងនោះ មិនមានបន្តរៀបចំមកទល់សព្វថ្ងៃ ជាហេតុនាំឱ្យបាត់ដានឈឹង។ តែយ៉ាងណា ដើម្បីជាការពិចារណា បុរាណវិទូរូបនេះណែនាំឱ្យសាកល្បងមើលទៅប្រភពដើមនៃអារ្យធម៌ខ្មែរ។
ទី១ ព្រាហ្មណ៍នៅទូទាំងប្រទេសឥណ្ឌានៅអំឡុងខែមីនា គេឃើញមានប្រារព្វពិធីបុណ្យមួយយ៉ាងធំ (តាមគម្ពីបុរាណរបស់ឥណ្ឌា គេហៅថា Holi) ។ នៅក្នុងពិធីនេះ អ្នកចូលរួមទាំងអស់បានច្រៀង-រាំយ៉ាងរីករាយ ដោយយកម្សៅពណ៌មកបាច និងលាបដាក់គ្នាទៅវិញទៅមក ដើម្បីអបអរសារទជ័យជំនៈរបស់ព្រះនរាយណ៍ ដែលបានតំណែងខ្លួនជាអាវតារមានទម្រង់ជានរសឹង្ហ ដោយបានសម្លាប់យក្សកំណាចដ៏ធំមួយ ឈ្មោះថា ហិរណ្យកស៊ីពុ ( Hiranyakashipu)។
ទី២ ព្រឹត្តិការណ៍សមរាត្រីនេះអាចជាប់ពាក់ព័ន្ធនឹងរឿងជ័យជំនះរបស់ព្រះនរាយណ៍ដែរ គឺព្រះគ្រឹស្ណដែលជាអាវតារមួយយ៉ាងសំខាន់របស់ព្រះអង្គដែលបានកំចាត់ ឬបំផ្លាញសភាវៈអាក្រក់។ ព្រាហ្មណ៍ ប្រារព្ធកិច្ចដើម្បីបង្ហាញថា សភាវល្អឈ្នះលើសភាវអាក្រក់ យុត្តិធម៌ឈ្នះលើអយុត្តិធម៌។
ទី៣ ក្រៅពីជាប់ពាក់ព័ន្ធនឹងរឿងថ្ងៃមង្គលរបស់និកាយព្រះនរាយណ៍ ក៏ជាថ្ងៃមង្គលធំមួយរបស់និកាយព្រះឥសូរដែរ។ វេលាថ្ងៃ និងយប់ មានរយៈពេលស្មើគ្នានេះ, ព្រះឥសូរ និងមហេសីបានរួមបញ្ចូលគ្នាជាប្រាណតែមួយ ដែលមួយចំហៀងជាប្រាណបុរស និងមួយចំហៀងជាប្រាណស្រ្តី ដែលមានឈ្មោះថា “អឌ្ឍនារីស្វរ” (Ardhanarishvara)។ ខ្មែរបុរាណនិយមបដិមានេះខ្លាំង ដែលយើងមានបដិមានេះនៅមុនសម័យអង្គរនិងសម័យអង្គរ។
ទី៤ ចំពោះប្រពៃណីធ្វើយោគ (Yogic tradition) នៅថ្ងៃសមរាត្រីរដូវនេះ គឺជាថ្ងៃដ៏វិសេសសម្រាប់អ្នកប្រតិបត្តិយោគ (Yoga) ព្រោះជាពេលវេលាដ៏ល្អបំផុត ដើម្បីទទួលផលខ្ពង់ខ្ពស់ ពីការធ្វើយោគជាងវេលាណាៗទាំងអស់។
ប្រភពដដែលលើកឡើងដែរថា បើពិចារណាលើករណីពិធីខាងលើ នោះនឹងឃើញមានទាក់ទងនឹងព្រះនរាយណ៍ជាពិសេស។ ឯអង្គរវត្ត សាងទ្បើងជាទេវឋានរបស់ព្រះនរាយណ៍ មានឈ្មោះដើមថា “ព្រះបរមវិស្ណុលោក”។ ដូច្នេះ បុរាណវិទូជឿថា ថ្ងៃរះចំកំពូលកណ្តាលអង្គរវត្តនៅសមរាត្រីរដូវប្រាំងនេះ អាចទាក់ទងនឹងកិច្ចពិធីខាងលើ៕

-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


