សេដ្ឋកិច្ច
ការកក់បន្ទប់ស្នាក់នៅក្នុងខេត្តសៀមរាប មានកំណើនតិចតួចមុនព្រឹត្តិការណ៍ GUMBALL និងសមរាត្រី
ការកក់បន្ទប់ផ្ទះសំណាក់ សណ្ឋាគារសម្រាប់ស្នាក់នៅក្នុងខេត្តសៀមរាបមានកំណើនតិចតួចមុនពេលព្រឹត្តិការណ៍ន្តរជាតិ GUMBALL 3000 នៅថ្ងៃទី ១៦-១៧ ខែកញ្ញា និងព្រឹត្តិការណ៍សមរាត្រីនៅថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២៤។

បុគ្គលិកផ្នែកលក់ នៅសណ្ឋាគារ La Residence Blanc D’Angkor Hotel ខេត្តសៀមរាប បានឱ្យដឹងថា មុនពេលព្រឹត្តិការណ៍ន្តរជាតិ GUMBALL 3000 និងព្រឹត្តិការណ៍សមរាត្រី ការកក់បន្ទប់ស្នាក់នៅរបស់អ្នកទេសចណ៍មានកំណើន ភាគច្រើនភ្ញៀវនៅក្នុងស្រុក។
អ្នកស្រី ម៉ាលីស បុគ្គលិកនៅសណ្ឋាគារ La Palmeraie d’Angkor Charming Hotel មានប្រសាសន៍ថា ការកក់បន្ទប់ស្នាក់នៅបច្ចុប្បន្នមានការធ្លាក់ចុះខ្លាំង ទោះមានព្រឹត្តិការធំៗក៏ដោយ ក៏ស្ថានភាពភ្ញៀវទេសចរនៅមានកម្រិតតិចតួច។

លោក វុទ្ធី បុគ្គលិកនៅសណ្ឋាគារ Rambutan Hotel & Resort បានឱ្យដឹងដែរថា៖ «កន្លែងស្នាក់នៅរបស់ខ្ញុំសម្រាប់បរទេសគឺធម្មតា ដូចរាល់ឆ្នាំ អត់ឃើញមានអីឡើងទេ ខែ៩ហ្នឹង មិនមានភ្ញៀវច្រើនទេ ហើយថ្ងៃ ២១-២៣ កើនតិចតូចទេ ឆ្នាំនេះវាធ្លាក់ខ្លាំង»។
កម្ពុជាបានរៀបចំបើកព្រឹត្តិការណ៍ Gumball 3000 Rally នៅរាជធានីភ្នំពេញ នារាត្រីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ ដែលមានតាំងបង្ហាញរថយន្ត ជ្រែរថយន្ត និងការប្រគុំតន្រ្តីខ្នាតធំលំដាប់អន្តរជាតិផងនោះ បានទាក់ទាញការចូលរួមពីមហាជន ប្រជាជន យុវជនជិត ១០ ម៉ឺននាក់។

សម្រាប់ខេត្តសៀមរាប ចាប់ពីថ្ងៃទី១៦-១៧ ខែកញ្ញានេះនឹងមាន ព្រឹត្តិការណ៏ Gumbal 3000 គឺជាព្រឹត្តិការណ៍ដ៏ល្បីល្បាញមួយនៅលើពិភពលោក ដែលមានរថយន្តទំនើបៗ និងមានការចូលរួមដោយតារាល្បីៗ អ្នកផលិតមាតិកាល្បីៗលំដាប់អន្តរជាតិ YouTuberល្បីៗ អ្នកធុរកិច្ច និងអ្នកវិនិយោគនានាជុំវិញពិភពលោក។
ដោយឡែក នៅថ្ងៃទី ២១-២៣ ខែកញ្ញា គឺជាព្រឹត្តិការណ៍សមរាត្រី ដែលយើងអាចមើលឃើញព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្ត ដែលមួយឆ្នាំមានតែ២ដង៕



អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន