ព័ត៌មានជាតិ
មន្ត្រីរំពឹងថា សមរាត្រី ឆ្នាំ២០២៥នឹងមានភ្ញៀវកាន់តែច្រើន
អគ្គនាយកគ្រឹះស្ថានអង្គរលោក សំ វុទ្ធា រំពឹងថាព្រឹត្តិការណ៍ «សមរាត្រី» ឆ្នាំ២០២៥នេះនឹងមានភ្ញៀងទេសចរណ៍កាន់តែច្រើនមកទស្សនានៅប្រាសាទអង្គរវត្ត ដោយថាព្រឹត្តិការណ៍នេះកើតចំពេញប្រជាពលរដ្ឋខ្មែរសម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌ។

ព្រឹត្តិការណ៍សមរាត្រី ព្រះអាទិត្យរះចំកណ្ដាលកំពូលប្រាសាទអង្គរវត្ត ឆ្នាំ២០២៥ នឹងកើតឡើងនៅថ្ងៃទី២៣ ខែកញ្ញា ខាងមុខ ចំថ្ងៃចុងក្រោយនៃពិធីបុណ្យភ្ជុំបិណ្ឌ។
លោក សំ វុទ្ធា បានលើកឡើងថា៖ «សម្រាប់ “សមរាត្រី” កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ កន្លងទៅ បានទាក់ទាញអ្នកទេសចរចម្រុះជាតិសាសន៍ប្រមាណជាង ២ម៉ឺននាក់។ ដោយឡែកសម្រាប់ “សមរាត្រី” ខែកញ្ញានេះ ចំនួនអ្នកទេសចរនឹងមានច្រើនជាងខែមីនា ដោយមូលហេតុចំថ្ងៃសម្រាកនៃពិធីបុណ្យភ្ជុំបិណ្ឌ»។
ដោយឡែកចំពោះចំនួនភ្ញៀវទេសចរណ៍ដែលទៅលេងខេត្តសៀមរាបក្នុងរយៈពេល៨ខែនៃឆ្នាំ២០២៥នេះ មានចំនួនជាង៣លាននាក់ កើនឡើង៤៥,៧៧ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤ ដែលមានចំនួន ២,១លាននាក់៕
អត្តបទដោយ គឿន វេត


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


