Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​រាជធានី​ភ្នំពេញ ទទួល​បាន​អំណោយ​ភ្លាម បន្ត​យកទៅ​ចែកជូន​ដល់​កងកម្លាំង​ដែល​កំពុង​ឈរជើង នៅ​គោលដៅ​បិទ​ខ្ទប់​ភ្លាមៗ​ដែរ

បានផុស

នៅ

ភ្នំពេញ​ ៖ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​លោក​ឃួ​ង ស្រេង​នៅ​រសៀល​ថ្ងៃទី​២៣ មេសា​នេះ​បានទទួល​អំណោយ ជា​គ្រឿងឧបភោគ បរិភោគ​និង​ភេសជ្ជៈ ពី​ក្រុមហ៊ុន​J T I ដើម្បី​ឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បន្ត​យក​ទៅ​ចែកចាយ ដល់​កងកម្លាំង​មាន​សមត្ថកិច្ច​និង​អាជ្ញាធរ​ដែល​បាននឹងកំពុង​ឈរ​នៅ​តាម​គោលដៅ​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ ក្នុងខណៈដែល​រាជធានី​ភ្នំពេញ ត្រូវ​បាន​រាជរដ្ឋាភិបាល​បិទ​ខ្ទប់​ក្នុង​រយៈពេល​១៤ ថ្ងៃ ដើម្បី​បង្ការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្រុមហ៊ុន​J T I កន្លងមក​តែង​បាន​ជួយ​ឧបត្ថម្ភ​មក​រដ្ឋបាល​រាជធានី​ភ្នំពេញ​ជា​បន្តបន្ទាប់។ ​សម្រាប់​អំណោយ ដែល​ទទួល​បាន​ពី​ក្រុមហ៊ុន​ខាងលើ​នៅ​ពេល​នេះ​រួមមាន ទឹកក្រូច​ចំនួន​៥០០​កេស ទឹកបរិសុទ្ធ​ចំនួន​៥០០ កេស​និង​អាហារសម្រន់​ចំនួន​១០០០​កញ្ចប់​ក្នុង​ឱកាស​នោះ​ដែរ លោក​ឃួ​ង ស្រេង បាន​ថ្លែង​នូវ​ការ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្រុមហ៊ុន​JTI​ដែល​បាន​ជួយឧបត្ថម្ភ គ្រឿងឧបភោគ បរិភោគ​និង​ភេសជ្ជៈ​ខាងលើនេះ ដើម្បី​ឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​បន្ត​យកទៅ​ចែកចាយ កងកម្លាំង​មាន​សមត្ថកិច្ច​និង​អាជ្ញាធរ​ដែល​បាននឹងកំពុង​ឈរ​នៅតាម​គោលដៅ​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ រយៈពេល​១៤ ថ្ងៃ ដើម្បី​បង្ការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​នេះ​។

ក្រោយពី​បាន​ទទួល​បាន​អំណោយ​ខាងលើ លោក​ឃួ​ង ស្រេង ក៏បាន​ចាត់តាំង ឲ្យ​លោក ហួត ហៃ និង​លោក​នួន ផា​រ័ត្ន អភិបាលរង​រាជធានី​ភ្នំពេញ ដោយ​មានការ​ចូលរួម​ពី​តំណាង​ក្រុមហ៊ុន​J T I ផងដែរ​នោះ​បាន​បន្ត​យក​ភេសជ្ជៈ និង​អាហារសម្រន់​ទាំងនេះ ទៅ​ចែក​ជូន​ដល់​កងកម្លាំង​នៅ​តាម​គោលដៅ​បិទ​ខ្ទប់​នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ នៅ​ល្ងាច​ថ្ងៃ​ដដែល​នេះ ដោយ​ក្នុង​នោះ​លោក​ហួត ហៃ បាន​នាំ​យក​អំណោយ​ទាំងនេះ​ទៅ​ចែ​កងកម្លាំង​ដែល​បាននឹងកំពុង​ឈរ​ជើង​នៅ​គោលដៅ​ផ្លូវជាតិ​លេខ​៦ ក្នុង​ខណ្ឌ​ជ្រោយចង្វា។ ចំណែក​លោក​នួន ផា​រ័ត្ន វិញ រួម​ជា​មួយ​តំណាង​ក្រុមហ៊ុន​J T I បាន​ដឹកនាំ​ភេសជ្ជៈ​នេះ​ទៅ​ប្រគល់ជូន ដោយផ្ទាល់​ដល់ទី​តាំង​ដែល​បាន​បិទ​ខ្ទប់​នៅ​តំបន់​ព​ណ៌​ក្រហម​ ក្នុងខណ្ឌមានជ័យ​និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ព្រមៗ​គ្នា​ផងដែរ​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម