Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តមណ្ឌលគិរីសម្រេចបិទភូមិអូរស្ពានជាបណ្ដោះអាសន្ន

បានផុស

នៅ

អាជ្ញាធរខេត្តមណ្ឌលគិរី បានសម្រេចបិទខ្ទប់ជាបណ្ដោះអាសន្នមួយផ្នែកនៃភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដែលមានប្រជាពលរដ្ឋមានវិជ្ជមានកូវីដ-១៩ ពាក់ព័ន្ធនឹង “ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ”។

យោងតាមសេចក្តីជួនដំណឹងរបស់រដ្ឋបាលខេត្តមណ្ឌលគីរីនៅថ្ងៃទី២៣ ខែមេសានេះបានឱ្យដឹងថា ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ត្រូវបានបិទខ្ទប់ជាបណ្ដោះអាសន្នមួយផ្នែក ចាប់ពីចំណុចផ្លូវបេតុងអាមេ (3MK25) ផ្នែកខាងលើមន្ទីរពេទ្យខេត្តចូលទៅក្នុងតាមផ្ទះសំណាក់សារិការហូតដល់ផ្លូវចេញទល់មុខម៉ូតែលរស្មីពេជ្រ និងច្រកផ្លូវតូចផ្សេងៗទៀតដែលតភ្ជាប់ពីផ្លូវជាតិលេខ៧៦ ទៅកាន់ផ្លូវបេតុងអាមេ (3MK25) ខាងក្នុងដែលមានប្រជាពលរដ្ឋមានវិជ្ជមានកូវីដ-១៩ ពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ចាប់ពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១រហូតដល់ការជូនដំណឹងឡើងវិញ៕

អត្ថបទ៖ សំអឿន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
បច្ចេកវិទ្យា៧ ម៉ោង មុន

ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង

ព័ត៌មានជាតិ១០ ម៉ោង មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

សេដ្ឋកិច្ច១១ ម៉ោង មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ១២ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

Sokha Hotels

ព័ត៌មានពេញនិយម