Connect with us

ព័ត៌មានជាតិ

រដ្ឋបាល​ខណ្ឌ​ឫស្សី​កែវ ​សម្រេច​ផ្អាក​ដំណើរការ​ជា​បណ្តោះអាសន្ន​ផ្សារ​ចំនួន​៣​បន្ថែម​ទៀត

បានផុស

នៅ

ភ្នំពេញ​ ៖ ​រដ្ឋបាល​ខណ្ឌ​ឫស្សី​កែវ ​សម្រេច​ផ្អាក​ដំណើរការ​ជា​បណ្តោះអាសន្ន​ផ្សារ​ចំនួន​៣​បន្ថែម​ទៀត​ក្រោយ​រក​ឃើញ​មាន​អាជីវករ​នៅ​ផ្សារ​ទាំងនោះ​ មាន​ឆ្លង​ជំងឺ​កូ​វីដ​១៩​។

បើ​តាម​សេចក្តី​ជូន​ដំណឹង​របស់​រដ្ឋបាល​ខ​ណ្ឌឫស្សី​កែវ​ដែល​បាន​ផ្សាយ​នៅ​មុន​នេះ​បន្តិច​បាន​ឲ្យ​ដឹង​ថា ​ផ្សារ​ដែល​បាន​ផ្អាក​ដំណើរការ​ជា​បណ្តោះ​អាសន្ន​ផ្សារ​ចំនួន​៣​បន្ថែម​ទៀត រួមមាន​៖១. ផ្សារ​គីឡូម៉ែត្រ​លេខ​៦(​ផ្សារ​ឆេ​កូ​)​ក្នុង​សង្កាត់​គីឡូម៉ែត្រ​លេខ​៦២. ផ្សារ​តូច​ទួល​សង្កែ ក្នុង​សង្កាត់​ទួល​សង្កែទី​១ ៣.ផ្សារ​ច្រាំង​ចំរេះ​ក្នុង​សង្កាត់​ច្រាំង​ចំរេះ​ទី​២​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋ​បាល​ខណ្ឌ​បាន​បន្ត​ថា ​ការ​ផ្អាក​នេះ​មាន​រយៈពេល​១៤​ថ្ងៃ ​គឺ​ចាប់ពី​ថ្ងៃទី​២៣​ខែមេសា​រហូតដល់​ថ្ងៃទី​៧​ខែឧសភា​ឆ្នាំ​២០២១​។

​រដ្ឋបាល​ខណ្ឌ សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​អាជីវករ​សន្តិសុខ​បុគ្គលិក​កម្មករ​បម្រើការ​ក្នុង​ផ្សារ​និង​ក្រុម​គ្រួសារ​អាជីវក​រពាក់​ព័ន្ធ​ព្រមទាំង​ប្រជាពលរដ្ឋ​ដែល​កន្លងមក​ធ្លាប់​បាន​ចេញចូល​ផ្សារ​ទាំង​បី​ខាងលើ​នៅ​ថ្ងៃទី​២០​ខែមេសា​ឆ្នាំ​២០២១​ បើ​មាន​អាការៈ​ក្តៅ​ខ្លួន​ក្អក​ពិបាក​ដកដង្ហើម​ហើយ​សង្ស័យថា​ ឆ្លង​មេរោគ​កូ​វីត១៩ សូម​អញ្ជើញ​មក​យក​សំណាក​រក​មេរោគ កូ​វីដ​១៩ ជាបន្ទាន់​ព្រមទាំង​ត្រូវ​អនុវត្ត​វិធាន​ច​ត្តា​ឡី​ស័ក​ស្របតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ឲ្យ​បាន​ត្រឹមត្រូវ​បំផុត​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម