Connect with us

ព័ត៌មានជាតិ

អាជ្ញាធរប្រកាសឲ្យអ្នកធ្លាប់ទៅពិនិត្យជំងឺនៅផ្ទះវេជ្ជបណ្ឌិត សយ សូនីណា នៅកោះនរាមកពិនិត្យសំណាកជាបន្ទាន់

បានផុស

នៅ


អាជ្ញាធរសង្កាត់និរោធបានធ្វើការប្រកាសឲ្យអ្នកដែលធ្លាប់ទៅពិគ្រោះនិងព្យាបាលជំងឺនៅផ្ទះលោកវេជ្ជបណ្ឌឹត សយ សូនីណា ត្រូវរួសរាន់មកពិនិត្យសំណាកជាបន្ទាន់ ខណះដែលលោកវេជ្ជបណ្ឌិតរូបនេះ និងក្រុមគ្រួសារចំនួន៧នាក់មានវិជ្ជមានកូវីដ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសេចក្តីរាយការណ៍ពីលោក អ៊ុង រ៉ូន ចៅរងទី១សង្កាត់និរោធបានឲ្យកម្ពុជាថ្មីដឹងថា មូលហេតុដែលអាជ្ញាធរសង្កាត់ប្រកាសស្វែងរកបងប្អូនប្រជាពលរដ្ឋដែលធ្លាប់ទៅពិនិត្យជំងឺនៅផ្ទះលោកវេជ្ជបណ្ឌិត សយ សូនីណា មានទីតាំងស្ថិតនៅផ្ទះលេខ១៦៥ ផ្លូវលេខ៣៤៩ ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ សូមរួសរាន់ទៅពិនិត្យសំណាកនៅមុខបុរីប៉េង ហួត បឹងស្នោជាបន្ទាន់ ព្រោះលោកវេជ្ជបណ្ឌិត និងក្រុមគ្រួសាររស់នៅក្នុងផ្ទះចំនួន៧នាក់ មាន​វីជ្ជមានកូវីដ១៩ទាំងអស់។

លោក អ៊ុង រ៉ូន បានបញ្ជាក់ថា លទ្ធផលនៃការរកឃើញផ្ទះលោកវេជ្ជបណ្ឌិត សយ សូនីណា និងក្រុមគ្រួសារមានផ្ទុកជំងឺកូវីដ១៩ទាំងអស់គ្នានេះ គឺទើបបានដឹងនៅរសៀលថ្ងៃទី២៤ ខែមេសានេះ។ ហើយខណៈនេះលោកវេជ្ជបណ្ឌិត និងក្រុមគ្រួសារ បានទៅព្យាបាលជំងឺនៅវិទ្យាល័យផ្សារដើមថ្កូវហើយ។ ដូច្នេះអ្នកធ្លាប់ទៅពិនិត្យជំងឺនៅផ្ទះលោកវេជ្ជបណ្ឌិត សយ សូនីណា ខាងលើត្រូវរួសរាន់ទៅពិនិត្យសំណាកឲ្យបានលឿនបំផុត៕

អត្ថបទ ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម