Connect with us

ព័ត៌មានជាតិ

មន្ទីរពេទ្យបង្អែកខេត្តកោះកុង សហការជាមួយពេទ្យមកពីបារាំង ផ្តល់សេវាពិនិត្យ វះកាត់ជំងឺរោគស្ត្រី រយៈពេល៥ថ្ងៃ

បានផុស

នៅ

ក្រុមគ្រូពេទ្យនៃមន្ទីរពទ្យបង្អែកខេត្តកោះកុង សហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសបារាំង ជំនាញរោគស្ត្រីមានដែលបទពិសោធន៍ច្រើនឆ្នាំ នឹងផ្តល់សេវាពិនិត្យ ពិគ្រោះ ព្យាបាល និងវះកាត់ជំងឺរោគស្ត្រី ជូនប្រជាជន រយៈពេល ៥ថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈសេចក្តីជូនដំណឹងរបស់ មន្ទីរពេទ្យខេត្តកោះកុង កាលពីពេលថ្មីៗនេះ បានបញ្ជាក់ថា មន្ទីរពទ្យបង្អែកខេត្តកោះកុង នឹងផ្តល់ជូនសេវាពិនិត្យ ពិគ្រោះ ព្យាបាល និងវះកាត់ជំងឺរោគស្ត្រី ជូនប្រជាជន ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦។ ប្រភេទជំងឺដែលត្រូវពិនិត្យ ព្យាបាល មានដូចជា ជំងឺដុំសាច់នៅស្បូន ដុំគីសដៃស្បូន ជំងឺដុំនៅដោះ និងជំងឺរោគស្ត្រីផ្សេងៗ។

ចំពោះអ្នកដែលមានបញ្ហាសុខភាពដូចបានរៀបរាប់ខាងលើ អាចទៅទទួលការពិនិត្យ ព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង តាមកាលបរិច្ឆេទខាងលើ ឬអាចធ្វើការទំនាក់ទំនងតាមរយៈលេខទូរសព្ទ ០១៦ ៣០០ ១១៩ ឬតាមរយៈផេកហ្វេសប៊ុកផ្លូវការរបស់មន្ទីរពេទ្យបង្អែកខេត្តកោះកុង គឺ «មន្ទីរពេទ្យខេត្តកោះកុង»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម