Connect with us

ព័ត៌មានជាតិ

ក្នុង​ពិព័រណ៍​រថយន្ត​នៅ​កម្ពុជា AION បញ្ចេញ​កំពូល​រថយន្ត​អគ្គិសនី​ម៉ូដែល​ចុងក្រោយ​មាន​ប្រព័ន្ធ​ការពារ​ផ្ទុះ​ឆេះ​ ឆ្លង​កាត់​ការ​តេស្ត​ដោយ​ការ​បាញ់​គ្រាប់​កាំភ្លើង

បានផុស

នៅ

ក្រុមហ៊ុន AION Cambodia បាន​បញ្ចេញ​កំពូល​រថយន្ត​អគ្គិសនី​ម៉ូដែល​ចុងក្រោយ​ដែល​​សាក​ពេញ​ម្តង អាច​​រត់​បាន​រហូត​ដល់ ៧០០ គីឡូម៉ែត្រ។

ក្នុង​ពិព័រណ៍​រថយន្ត​ដែល​រៀបចំឡើង​កាលពីពេលថ្មីៗនេះ លោក ពោជ ផល្លី ប្រធាន​ផ្នែក​លក់របស់​ក្រុមហ៊ុន AION Cambodia បាន​ឲ្យ​ដឹង​ថា រថយន្ត​ម៉ូដែល​ HL ត្រូវបាន​ក្រុមហ៊ុន​យកចិត្តទុកដាក់​ខ្ពស់​​លើ​បច្ចេកវិទ្យា​អាគុយ​​ ដោយ​ឆ្លងកាត់​ការ​តេស្ត​ដោយ​ការ​បាញ់​គ្រាប់​កាំភ្លើង ដែល​លទ្ធផល​គឺមិនមាន​ការ​ផ្ទុះ​ឆេះ​ឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

«ដូចដឹង​ស្រាប់ហើយ ពលរដ្ឋ​ប្រើប្រាស់​រថយន្តអគ្គិសនី​តែងតែ​បារម្ភ​លើបញ្ហា​​អាគុយ​ដោយសារ​គិត​ថា​ងាយ​ផ្ទុះ​ឆេះ ពេលមានការ​ប៉ះទង្គិច»។

លោក ពោជ ផល្លី បានគូសបញ្ជាក់​ថា រថយន្ត​ម៉ូដែល​ចុងក្រោយ​​នេះ​ អាច​ទ្រាំទ្រ​កម្ដៅ​បាន​រហូតដល់ ១៨៥ អង្សា​សេ ថែម​ទាំង​​មាន​ប្រព័ន្ធ​ការពារ​ទឹក​កម្រិត IP67 ដែល​អាចត្រាំក្នុង​ទឹក​ជម្រៅ ១ ម៉ែត្រ បាន​រយៈពេល ១ ម៉ោង ដោយ​គ្មាន​បញ្ហា។

បន្ថែមពីនេះ ​រចនាសម្ព័ន្ធ​គ្រោងឆ្អឹង​ផ្នែក​ដំបូលរបស់​​រថយន្ត អាច​ទ្រ​ទម្ងន់​បាន​រហូត​ដល់ ១០ តោន ដែល​ផ្តល់​សុវត្ថិភាព​ខ្ពស់​បំផុត​ទោះបីជា​មាន​គ្រោះថ្នាក់​ក្រឡាប់​ក៏ដោយ ខណៈ​​ម៉ូដែល​នេះ​មាន​ម៉ាស៊ីន​ជំនួយ​ដែល​ដើរ​តួ​ជា​ម៉ាស៊ីន​ភ្លើង ដើម្បី​ជួយ​ឱ្យការ​បើកបរ​បាន​ឆ្ងាយ និង​រលូន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម