ព័ត៌មានជាតិ
ប្រធានស្ដីទីព្រឹទ្ធសភាប្រាប់សាសនិកអ៊ីស្លាមឱ្យប្រយ័ត្នចំពោះការឃោសនាដោយជនអគតិក្នុងចេតនាបំបែកជាតិខ្មែរ
ប្រធានស្ដីទីព្រឹទ្ធសភា លោក អ៊ុច បូររិទ្ធ បានប្រាប់ទៅប្រជាពលរដ្ឋជាសាសនិកខ្មែរអ៊ីស្លាម ឱ្យមានការប្រុងប្រយ័ត្នចំពោះការឃោសនាមិនល្អទាំងណាឡាយពីសំណាក់ក្រុមជនអគតិមួយចំនួន ដែលលោកចាត់ទុកថា ធ្វើឡើងក្នុងចេតនាបំបែកបំបាក់នូវជាតិខ្មែរ។ លោក ថា ការឃោសនាខ្លះ ជាទង្វើអុលអាល ដើម្បីតែផលប្រយោជន៍នយោបាយផ្ទាល់ខ្លួនរបស់ជនអគតិទាំងនោះប៉ុណ្ណោះ ប៉ុន្តែជាគ្រោះហានិភ័យចំពោះប្រទេសជាតិ។

ការថ្លែងរបស់ប្រធានស្ដីទីព្រឹទ្ធសភា បានធ្វើឡើងក្នុងពេលដែលលោកបានជួបសំណេះសំណាល និងចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌនជូនប្រជាពលរដ្ឋខ្មែរអ៊ីស្លាមប្រមាណជាង៤០០គ្រួសារ នៅក្រុងកំពង់ចាម និងស្រុកកងមាស ក្នុងខេត្តកំពង់ចាម កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦។

ជាមួយការអបអរសាទរបុណ្យរ៉ាម៉ាឌន លោក អ៊ុច បូររិទ្ធ បានមានប្រសាសន៍ថា ទោះជាបងប្អូនមាននិន្នាការនយោបាយ ជំនឿសាសនាផ្សេងៗគ្នាយ៉ាងណាក៏ដោយ តែកុំភ្លេចថា ខ្លួនយើងទាំងអស់គ្នាមានឈាមជ័រតែមួយគឺជាខ្មែរ ដែលចាំបាច់ត្រូវរក្សាឱ្យបាននូវស្មារតីសាមគ្គីភាព រួមគ្នាការពារជាតិមាតុភូមិ និងតម្កល់ខ្ពស់បំផុតនូវផលប្រយោជន៍ប្រទេសជាតិជាងអ្វីៗទាំងអស់។

លោក បានបង្ហាញនូវការអរគុណចំពោះប្រជាពលរដ្ឋទាំងអស់ ដែលបានពួតដៃគ្នាថែរក្សាសុខសន្តិភាព សុខដុមនីយកម្មជាតិសាសន៍ និងសាសនា ហើយមានជំនឿជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
ក្នុងបរិបទដែលកម្ពុជាកំពុងរងការឈ្លានពានពីយោធាថៃនៅតាមបណ្តោយព្រំដែន លោក អ៊ុច បូររិទ្ធ ក៏បានគូសរំលេចពីការឈឺចាប់របស់ប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសផងដែរ ដោយលោក សង្កត់ធ្ងន់ថា ការឈឺចាប់ដែលបង្កឡើងដោយអំពើឈ្លានពាននេះបានប្រែក្លាយជាកម្លាំងមហាសាមគ្គី និងឯកភាពជាតិជាធ្លុងមួយ រួបរួមគ្នាជុំវិញសម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី នាយករដ្ឋមន្រ្តី ក្នុងការចាត់វិធានការការពារបូរណភាពទឹកដី សុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ។

លោកប្រធានស្តីទីព្រឹទ្ធសភា ក៏បានអំពាវនាវឱ្យសិស្សានុសិស្សខ្មែរអ៊ីស្លាមទាំងអស់ខិតខំរៀនសូត្រ ដើម្បីយកចំណេះដឹង និងមុខជំនាញ ចូលរួមចំណែកកសាងប្រទេសជាតិឱ្យកាន់តែរីកចម្រើន សមស្របតាមពាក្យស្លោកទំពាំងស្នងឬស្សី និងជាអ្នកបន្តវេនសម្រាប់ប្រទេសជាតិនាពេលអនាគត៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១១ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ១៨ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១២ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ


