Connect with us

ព័ត៌មានជាតិ

ក្រសួងការងារ ៖ ខេត្តជាប់សមុទ្រចំនួន ៤ មានឱកាសការងារជាង ៤ ពាន់កន្លែង កំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ

បានផុស

នៅ

បណ្ដា​ខេត្ត​មាន​សក្ដានុពល​នៅ​តំបន់​សមុទ្រ​ចំនួន ៤ រួមមាន ខេត្ត​ព្រះសីហនុ កំពត កោះកុង និង​ខេត្តកែប មាន​ឱកាស​ការងារ​ជាង ៤ ពាន់​កន្លែង សម្រាប់​ផ្ដល់​ជូន​អតីត​ពលករ​ត្រឡប់​មកពី​ប្រទេស​ថៃ និង​អ្នក​កំពុង​ស្វែងរក​ការងារ​ធ្វើ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដែល​បាន​ផ្សព្វផ្សាយ​កាលពី​ពេល​ថ្មីៗ នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈ​ការ​ផ្សព្វផ្សាយ ក្រសួង​ការងារ បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៦ នេះ ខេត្ត​ព្រះសីហនុ កំពត កោះកុង និង​ខេត្ត​កែប មាន​ឱកាស​ការងារ​សរុប​ចំនួន ៤,០៩០ កន្លែង កំពុង​រង់ចាំ​អតីត​ពលករ​ត្រឡប់​មកពី​ប្រទេស​ថៃ និង​អ្នក​កំពុង​ស្វែងរក​ការងារ​ធ្វើ​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម និង​វិស័យ​សេវាកម្ម។

ដើម្បី​ទទួល​បាន​ឱកាស​ការងារ​ទាំងនោះ អតីត​ពលករ​ត្រឡប់​មកពី​ប្រទេស​ថៃ និង​អ្នក​កំពុង​ស្វែងរក​ការងារ​ធ្វើ អាច​ស្វែងរក​លេខ​ទំនាក់ទំនង ឈ្មោះ​រោងចក្រ និង​វិស័យ​ដែល​ខ្លួន​ពេញចិត្ត​បាន​តាមរយៈ​ខិតបណ្ណ​ការងារ​របស់​ក្រសួង​ដែល​បាន​ផ្សព្វផ្សាយ​យ៉ាង​លម្អិត។

ជាមួយ​គ្នា​នេះ ក្រៅពី​ទំនាក់ទំនង​ផ្ទាល់​ជាមួយ​រោងចក្រ សហគ្រាស និង​រោងចក្រ​ផ្ទាល់ អ្នក​ស្វែងរក​ការងារ​ទាំងអស់ ជាពិសេស​អតីត​ពលករ ក៏​អាច​ទាក់ទង​មក​ប្រព័ន្ធ​ទំនាក់ទំនង​បន្ទាន់ ១២៩៧ ដើម្បី​ឲ្យ​ក្រសួង​ការងារ​ជួយ​សម្របសម្រួល​ស្វែងរក​ការងារ​ជូន​ផង​ដែរ។ នេះ​បើ​តាម​ក្រសួង​ការងារ​ដដែល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម