Connect with us

ព័ត៌មានជាតិ

រដ្ឋបាលស្រុកស្ទឹងត្រង់ នឹងរៀបចំដាក់តាំងផ្លែឈើជាច្រើនមុខ សម្រាប់ពលរដ្ឋហូបដោយឥតគិតថ្លៃ ក្នុងកម្មវិធីសង្ក្រាន្ត

បានផុស

នៅ

ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ រដ្ឋបាលស្រុកស្ទឹងត្រង់ នឹងរៀបចំដាក់តាំងចេកអំបូងលឿង ចំនួន ២០០កេស និងផ្លែឈើ កសិផលក្នុងស្រុក ជាច្រើនមុខទៀត សម្រាប់ប្រជាពលរដ្ឋទៅហូបដោយឥតគិតថ្លៃ ក្នុងកម្មវិធីសង្ក្រាន្តនៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

Screenshot
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈវីដេអូខ្លីរបស់ មន្ទីរព័ត៌មានខេត្តកំពង់ចាម លោក បាន ស្រេង អភិបាលស្រុកស្ទឹងត្រង់ បានឱ្យដឹងថា​ សម្រាប់សង្ក្រានឆ្នាំនេះ លោកបានរៀបចំចេកអំបូងលឿងចំនួន ២០០កេស សម្រាប់ពលរដ្ឋដែលមកចូលរួមសប្បាយនៅស្រុកស្ទឹងត្រង់ តាមបណ្តាវត្តផ្សេងៗ។ លោកក៏បានធ្វើការបែងចែកកសិផល ផលិតផលចេកអំបូងលឿង ម្នាស់ ក្រូចថ្លុង ទៅតាមបណ្តាឃុំ នៅតាមវត្តមួយចំនួន ក្នុងស្រុកស្ទឹងត្រង់ផងដែរ។

បើតាមលោកអភិបាលស្រុកស្ទឹងត្រង់ សង្ក្រាន្តឆ្នាំនេះ នឹងរៀបចំឡើងនៅវត្តគិរីវនារាម ហៅវត្តស្ទឹងត្រង់ ដោយមានបង្កើតជាល្បែងប្រពៃណីខ្មែរ ដូចជា ល្បែងលាក់កន្សែង ទាញព្រ័ត្រ ឡើងសសរខ្លាញ់ និងរាំវង់កម្សាន្តតាមប្រពៃណីខ្មែរ។ ទន្ទឹមនេះ ក៏មានការតាំងផលិតផល ដូចជា កសិផលនៅក្នុងស្រុកស្ទឹងត្រង់ មានចេកអំបូងលឿង ម្នាស់ និងក្រូចថ្លុងជាដើម។

Screenshot

ជាមួយគ្នានេះ លោកអភិបាលស្រុក បានអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងស្រុកស្ទឹងត្រង់ ក៏ដូចជាតាមបណ្តាភូមិឃុំ និងស្រុកមួយចំនួនដែលនៅជាប់គ្នា អញ្ជើញមកចូលរួមលេងកម្សាន្ត ល្បែងប្រជាប្រិយ និងទស្សនាការតាំងពិព័រណ៌ចេកអំបូងលឿង  និងកសិផលផ្សេងៗ ដែលបានដាក់តាំង និងហូបដោយឥតគិតថ្លៃនៅក្នុងថ្ងៃសង្ក្រាន្តធំ គឺនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦៕

Screenshot
Screenshot
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម