ព័ត៌មានជាតិ
រដ្ឋបាលខេត្តស្វាយរៀង រៀបចំយុទ្ធនាការសម្អាតក្រុង អបអរសាទរ ទិវាជាតិទីក្រុងស្អាត លើកទី ១៣ ក្រោមប្រធានបទ«សាមគ្គីដើម្បីទីក្រុងស្អាត»
នាព្រឹកថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៦ នេះ រដ្ឋបាលខេត្តស្វាយរៀង បានរៀបចំពិធីបញ្ជ្រាបការយល់ដឹង និងយុទ្ធនាការសម្អាតទីក្រុង ដើម្បីចូលរួមអបអរសាទរ «ទិវាជាតិទីក្រុងស្អាត លើកទី ១៣ ឆ្នាំ ២០២៦» ក្រោមប្រធានបទ «សាមគ្គីដើម្បីទីក្រុងស្អាត» នៅបរិវេណរង្វង់មូលវិមានឯករាជ្យ ក្រុងស្វាយរៀង។


ពិធីនេះប្រព្រឹត្តឡើងក្រោមអធិបតីភាព លោក សេង សីលា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោកអភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ដោយមានការអញ្ជើញចូលរួមពីសំណាក់ព្រះសង្ឃ មន្ត្រីរាជការជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន ស.ស.យ.ក និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។


ថ្លែងក្នុងឱកាសនោះ លោកអភិបាលរងខេត្ត បានគូសបញ្ជាក់ថា ការរៀបចំយុទ្ធនាការ នាថ្ងៃនេះ ធ្វើឡើងក្នុងគោលបំណងបង្កើនការយល់ដឹងដល់សាធារណជន ឲ្យកាន់តែយល់ច្បាស់អំពីតម្លៃ នៃអនាម័យ បរិស្ថាន និងសោភ័ណភាពទីក្រុង។


លោកបានបន្តថា ទីក្រុងស្អាត មិនមែនជាភារកិច្ចរបស់បុគ្គលណាម្នាក់នោះទេ ប៉ុន្តែទាមទារឲ្យមានការចូលរួមដោយស្មារតី «សាមគ្គី» និងការទទួលខុសត្រូវខ្ពស់ពីគ្រប់មជ្ឈដ្ឋានទាំងអស់ ដើម្បីធ្វើឲ្យក្រុងស្វាយរៀង ក្លាយជាទីក្រុងដែលគួរឲ្យចង់រស់នៅ និងមានភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរ។


យោងតាមសេចក្ដីណែនាំរបស់រដ្ឋបាលខេត្ត យុទ្ធនាការនេះ រួមមានសកម្មភាពសំខាន់ៗ ដូចជា ៖ -ការអប់រំផ្សព្វផ្សាយ ៖ បញ្ជ្រាបការយល់ដឹងអំពីការទុកដាក់សំរាមឲ្យបានត្រឹមត្រូវ និងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក។ -សកម្មភាពអនាម័យផ្ទាល់ ៖ ការចុះប្រមូលសំរាមតាមដងផ្លូវ សួនច្បារសាធារណៈ និងតាមបណ្ដាផ្សារនានា ក្នុងក្រុងស្វាយរៀង។ -ការលើកសោភ័ណភាព ៖ ការរៀបចំទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ និងបដាពាក្យស្លោកនៅតាមមន្ទីរ អង្គភាព និងសាលាក្រុង-ស្រុក។


បន្ទាប់ពីកិច្ចប្រជុំជួបជុំ លោកអភិបាលរងខេត្ត រួមជាមួយមន្ត្រីរាជការ និងយុវជន បានចុះធ្វើយុទ្ធនាការសម្អាតតាមដងផ្លូវសំខាន់ៗ ក្នុងក្រុងស្វាយរៀង ប្រកបដោយភាពស្និទ្ធស្នាល និងស្មារតីសាមគ្គីភាពខ្ពស់។ សកម្មភាពនេះ មិនត្រឹមតែជាការអបអរសាទរទិវាជាតិទីក្រុងស្អាតប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការដាស់តឿនស្មារតីឲ្យប្រជាពលរដ្ឋគ្រប់រូបបន្តចូលរួមថែរក្សាអនាម័យបរិស្ថានជាប្រចាំ ដើម្បីលើកកម្ពស់មុខមាត់ខេត្តស្វាយរៀង ឲ្យកាន់តែស្រស់បំព្រងបន្ថែមទៀត៕
អត្ថបទ ៖ ភក្ដី








-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


