ព័ត៌មានជាតិ
រដ្ឋសភារៀបចំស្នាក់ការតាមខេត្តឡើងវិញដើម្បីភ្ជាប់ទំនាក់ទំនងកាន់តែជិតស្និតជាមួយពលរដ្ឋ
ទីស្នាក់ការរដ្ឋសភាតាមខេត្តនីមួយត្រូវបានប្រធានសភា សម្ដេចសភាធិបតី ឃួន សុដារី បញ្ជាឱ្យរៀបចំ និងសាងសង់ថ្មី ជាជំហានថ្មីនៃយុទ្ធសាស្ត្រធ្វើទំនើបកម្មស្ថាប័ន និងភ្ជាប់ទំនាក់ទំនងកាន់តែជិតស្និតរវាងអ្នកតំណាងរាស្ត្រក្នុងមណ្ឌលជាមួយពលរដ្ឋ។

នាយកខុទ្ទកាល័យប្រធានរដ្ឋសភា និងជាអ្នកនាំពាក្យ លោក កែវ ពិសិដ្ឋ បានឱ្យដឹងថាការរៀបចំមណ្ឌលសភាតាមខេត្តឡើងវិញនេះនឹងផ្ដល់សេវារបស់សភាដល់ពលរដ្ឋកាន់តែច្រើន រួមទាំងជំនួបរវាងអ្នកតំណាងរាស្ត្រនិងពលរដ្ឋក្នុងមណ្ឌលរបស់ខ្លួន ជាកន្លែងផ្ដល់ព័ត៌មានពីច្បាប់ រួមទាំងការបង្ហាញព័ត៌មានថ្មីៗពីរដ្ឋសភាដល់ពលរដ្ឋ ការ LIVE ផ្ទាល់នៃកិច្ចប្រជុំសភា និងជាកន្លែងទទួលបណ្ដឹងពីពលរដ្ឋផងដែរ។
លោកថា៖ «ជាទូទៅនៅសភារបស់យើងតែងតែទទួលនូវពាក្យបណ្ដឹងពេលដែលប្រជាជនគាត់ដាក់ប្ដឹងពេលដែលមានអារម្មណ៍ថាខ្លួនឯងហ្នឹងទទួលរងរឿងអយុត្តិធម៌ណាមួយ។ អ៊ីចឹងអ្នកតំណាងរាស្ត្រតែងតែទទួលពាក្យបណ្ដឹងរបស់គាត់ហើយតែងតែពិនិត្យនិងធ្វើការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធដើម្បីដោះស្រាយបញ្ហាពលរដ្ឋជាប្រចាំ។ អ៊ីចឹងស្នាក់ការសភានៅតាមខេត្តនានានឹងដើរតួនាទីកាន់តែសំខាន់ថែមទៀតសម្រាប់ការផ្សព្វផ្សាយពីច្បាប់ និងតួនាទីភារកិច្ចរបស់សភាកាន់តែជិតជាមួយប្រជាជនថែមទៀត និងចូលរួមចំណែកជួយសម្រួលដល់ប្រជាពលរដ្ឋផងដែរ»។

និស្សិតឆ្នាំទី២ ផ្នែកច្បាប់នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង លោក អុន ថារិទ្ធ គាំទ្រចំពោះការរៀបចំស្នាក់ការសភាតាមខេត្តឡើងវិញនេះដោយថាទីតាំងនេះនឹងក្លាយជាទីតាំងជំនួបរវាងពលរដ្ឋនិងអ្នកតំណាង ក្លាយជាជាទីពឹង និងជាការជួយដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
លោកបន្ថែមថា៖ «អ៊ីចឹងដូចថាមានមណ្ឌលអ្នកតំណាងរាស្ត្រនៅកំពង់ចាមវាបានផ្សារភ្ជាប់រវាងអ្នកតំណាងនឹងប្រជាពលរដ្ឋ ពេលដែលប្រជាពលរដ្ឋមានបញ្ហាប្រជាពលរដ្ឋមានសំណូមពរគឺប្រជាពលរដ្ឋអាចទៅប្រាប់តំណាងរាស្ត្រហើយតំណាងរាស្ត្រយកអ្វីដែលជាទុក្ខលំបាកបញ្ហាប្រឈមរបស់ប្រជាជនហ្នឹងទៅដោះស្រាយនៅសភាបានផងដែរ។ អ៊ីចឹងការធ្វើបែបនេះធ្វើឱ្យអាចនឹងងាយស្រួលក្នុងការដោះស្រាយនូវបញ្ហាជាតិហើយក៏ជាចំណែកមួយធ្វើឱ្យប្រទេសជាតិយើងមានការរីកចម្រើនផងដែរ»។

កម្ពុជាមានអ្នកតំណាងរាស្ត្រចំនួន១២៥នាក់ ដែលត្រូវបានបោះឆ្នោតជ្រើសតាំងរៀងរាល់៥ឆ្នាំម្ដងពីពលរដ្ឋដែលរស់នៅមណ្ឌលដែលអ្នកតំណាងឈរឈ្មោះទាំង២៥ ខេត្តរាជធានី។
កម្ពុជាក៏មានទីស្នាក់ការរដ្ឋសភានៅតាមខេត្តនីមួយៗផងដែរ និងត្រូវបានកែទម្រង់រៀបចំថ្មីជាបន្តបន្ទាប់ក្រោមអាណត្តិដឹកនាំរបស់ប្រធានសភាសម្ដេចសភាធិបតី ឃួន សុដារី ក្នុងអាណត្តិទី៧នេះ។ មកដល់ពេលនេះមានមណ្ឌល៤ហើយដែលត្រូវបានរៀបចំសាងសង់ជាថ្មីមានទីស្នាក់ការសភាខេត្តតាកែវ កំពង់ឆ្នាំ សៀមរាប និងក្រចេះ៕



អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


