ព័ត៌មានជាតិ
អភិបាលខេត្តក្រចេះ ណែនាំរដ្ឋបាលក្រុងស្រុក ហាមមិនឲ្យយកឡានពន្លត់អគ្គិភ័យទៅប្រើបាញ់ទឹកកម្សាន្តថ្ងៃសង្រា្កន្តឆ្នាំថ្មី
អភិបាលខេត្តក្រចេះ លោក វ៉ា ថន បានណែនាំដល់រដ្ឋបាលក្រុងស្រុកត្រូវត្រួតពិនិត្យក្នុងការរៀបចំសង្រ្កាន្តចូលឆ្នាំថ្មី នៅតាមវត្តអារាមឬទីកន្លែងផ្សេងៗក្នុងមូលដ្ឋាន មិនតម្រូវឲ្យយករថយន្តពន្លត់អគ្គិភ័យទៅប្រើប្រាស់បាញ់ទឹកលេងសប្បាយតាមកន្លែងធ្វើសង្រា្កន្តនោះទេ។
ការជម្រុញណែនាំខាងលើនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមីនា និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តក្រចេះ នាថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦។

ស្របពេលដែលអាកាសធាតុកំពុងតែក្តៅស្ងួតខ្លាំង ដែលងាយនឹងបណ្តាលឲ្យមានគ្រោះអគ្គិភ័យកើតឡើងជាយថាហេតុ នៅគ្រប់ទីវត្តអារាម ទីកន្លែងគោរពសក្ការៈបូជា និងទីកន្លែងសប្បាយនានា អាជ្ញាធរខេត្តក្រចេះក៏ណែនាំក្រើនរំលឹកឲ្យប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះដើមហេតុដែលអាចបង្កើតឲ្យមានគ្រោះអគ្គិភ័យដូចជា ភ្លើងចង្ក្រាន ភ្លើងចង្កៀង ភ្លើងធូបទៀន ការតភ្ជាប់ ឬប្រើចរន្តអគ្គិសនីមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ការទុកដាក់ប្រេងឥន្ធនៈ ឧស្ម័នចំហេះ វត្ថុងាយឆេះ ឬងាយផ្ទុះឆេះ ដោយត្រូវពិនិត្យឲ្យបានហ្មត់ចត់ បង្ការកុំឲ្យមានការឆេះរាលដាលបង្កើតជាគ្រោះអគ្គិភ័យដែលធ្វើឲ្យបាត់បង់ទាំងទ្រព្យសម្បត្តិ និងអាចបង្ករដល់អាយុជីវិត។

ចំពោះអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវត្រៀមរៀបចំលក្ខណៈឲ្យបានគ្រប់គ្រាន់ក្នុងការបង្ការ ថែរក្សាសុខសណ្ដាប់ធ្នាប់ជូនពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន នាអំឡុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។
អភិបាលខេត្តក្រចេះ បានជម្រុញឲ្យអាជ្ញាធរក្រុងស្រុក ដែលមិនទាន់មានកន្លែងធ្វើសង្ក្រាន្ត ត្រូវរៀបចំតាមវត្តអារាមណាមួយឲ្យបានទាន់ពេលវេលា ដើម្បីចូលរួមអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នៅពេលខាងមុខនេះ ជាពិសេសឲ្យប្រជាពលរដ្ឋចូលរួមលេងល្បែងប្រជាប្រិយប្រពៃណីជាតិខ្មែរ ជំនួយវិញ ដើម្បីថែរក្សាអត្តសញ្ញាណជាតិដ៏ផូផង់របស់ខ្មែរផងដែរ៕
អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


