ព័ត៌មានជាតិ
អាជ្ញាធរខេត្តកណ្ដាល រៀបចំតុបតែងភ្លើងលម្អបំភ្លឺ សម្រាប់សង្ក្រាននៅសួនច្បារមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ
ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលរដ្ឋបាលខេត្តកណ្តាល បានរៀបចំព្រឹត្តិការណ៍សង្ក្រាន្តខេត្តកណ្តាល នៅសួនច្បារមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ ដោយតុបតែងភ្លើងលម្អបំភ្លឺក្រុង និង រៀបចំទីតាំងដាក់តាំងរូបសេះតំណាងឲ្យ ឆ្នាំមមី ដែល ជាឆ្នាំទី៧ ក្នុងចំណោមឆ្នាំនៃចក្រវត្តិឆ្នាំទាំង១២។


កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ លោក ជី ស៊ីវុត្ថា នាយករដ្ឋបាលសាលាខេត្ត និងជាអនុប្រធានគណៈកម្មាការល្បែងប្រជាប្រិយ និងការប្រគុំតន្ត្រី បានដឹកនាំយុវជនហាត់សមត្រៀមចូលរួមលេងល្បែងប្រជាប្រិយ និងបានចុះពិនិត្យទីតាំងកន្លែងរៀបចំភូមិល្បែងប្រជាប្រិយ សម្រាប់ឱ្យប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ អញ្ជើញចូលរួមលេងកម្សាន្តសប្បាយ


សូមបញ្ជាក់ផងដែរថា រដ្ឋបាលខេត្តកណ្ដាលបានរៀបចំល្បែងប្រជាប្រិយ សង្ក្រាន្តឆ្នាំថ្មី ២០២៦រួមមាន៖ ល្បែងចោលឈូង ល្បែងបោះអង្គុញ ល្បែងទាញព្រ័ត ល្បែងលោតបាវ ល្បែងលោតអន្ទាក់ខ្សែ ល្បែងដណ្ដើមស្លឹកឈើ ល្បែងវាយក្អម ល្បែងទូលក្អម និងល្បែងគោះអង្រែ។


ក្នុងនោះផងដែរអាជ្ញាធរខេត្ត ក៏សូមសំណូមពរទៅដល់ប្រជាពលរដ្ឋទាំងអស់នៅចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ សូមចូលរួមតុបតែងលម្អនៅតាមលំនៅដ្ឋាន និងនៅតាមដងផ្លូវមុខផ្ទះរបស់ខ្លួនឲ្យបានស្អាត កុំចោលសំរាមពាសវាសកាលត្រូវទុកដាក់សំរាមឲ្យបានត្រឹមត្រូវ មានអនាម័យបរិស្ថានល្អ ដើម្បីទទួលបាននូវសេរីសួស្ដីឆ្នាំថ្មីទាំងអស់គ្នា។
ហើយនៅពេលដែលដើរលេងកម្សាន្តសូមមេត្តាទុកដាក់សំរាមអោយបានត្រឹមត្រូវ និងថែរក្សាអនាម័យសណ្ដាប់ធ្នាប់សារធារណៈទាំងអស់គ្នា។ ជាពិសេសសូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា បើកបរដោយប្រុងប្រយ័ត្ន និងយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមកក្នុងនាមខ្មែរតែមួយ ពេលចតយានយន្តតាមផ្ទះ ឬតាមដងផ្លូវសូមចត់ឲ្យមានសណ្ដាប់ធ្នាប់ ចៀសវាងកុំបង្កការកកស្ទះចរាចរណ៍ដល់អ្នកដទៃ។



សង្ក្រាន្តខេត្តកណ្ដាលនៅក្រុងតាខ្មៅឆ្នាំនេះ រដ្ឋបាលខេត្តកណ្ដាល រៀបចំប្រារព្ធរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ -១៥ -១៦ ខែមេសា ឆ្នាំ២០២៦ ខាងមុខ៕ អត្ថបទ៖ អុឹងម៉េង
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


