ព័ត៌មានជាតិ
លោកឧត្ដមសេនីយ៍ រ័ត្ន ស្រ៊ាង ៖ អាវុធហត្ថគ្រប់រូប ត្រូវតែឆ្លងកាត់ម៉ាស៊ីនបាញ់ថ្នាំសម្លាប់មេរោគជាមុនសិន មុនចូលអង្គភាព
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានចេញនូវបទបញ្ជានិងផែនការយុទ្ធសាស្ត្រដល់មន្ត្រីអាវុធហត្ថរាជធានី និងតាមបណ្តាខណ្ឌទាំង១៤ ត្រូវតែឆ្លងកាត់ម៉ាស៊ីបាញ់ថ្នាំសម្លាប់មេរោគជាប្រចាំទាំងមនុស្សទាំងយាន្តជំនិះ នឹងត្រូវពាក់ម៉ាស់ជានិច្ច និងគ្រប់ពេលធ្វើដំណើរឆ្លងកាត់ច្រកទ្វារចេញចូលអង្គភាព ដើម្បីបញ្ចៀសជំងឺកូវីដ-១៩ ។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេសមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចេញបទបញ្ជាជាប្រចាំថ្ងៃតែម្ដង ដល់មន្ត្រីអាវុធហត្ថទាំងអស់ កុំភ្លេចធ្វើអនាម័យនិងហាត់ប្រាណជាប្រចាំ ដើម្បីបញ្ចៀសជំងឺកូវីដ-១៩ ក្រៅពីភារកិច្ចការពារសុខទុក្ខជូនពលរដ្ឋ ២៤ម៉ោងលើ២៤ម៉ោងនោះ។


លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានថ្លែងថា មន្ត្រីអាវុធហត្ថរាជធានីភ្នំពេញ គ្រប់បណ្តាខណ្ឌនិងការិយាល័យទាំងអស់ ត្រូវតែប្រុងប្រយ័ត្នគ្រប់ពេល ធ្វើអនាម័យផ្ទាល់ខ្លួនជានិច្ច គឺរស់នៅស្អាត ហូបចុកស្អាតនិងមានកន្លែងធ្វើការស្អាតផងដែរ ដើម្បីបង្ការ ការពារ ទប់ស្កាត់ការឆ្លង មេរោគកូវីដ១៩ ដែលបានរាតត្បាតស្ទើរពេញប្រទេស និងពិភពលោកនោះតែម្ដង។ លោកឧត្តមសេនីយ៍ឯក បានបញ្ជាក់បន្ថែមថា ចំពោះមន្ត្រីអាវុធ ដែលបម្រើការងារនៅគ្រប់បណ្តាខណ្ឌនិងទីបញ្ជាការអាវុធហត្ថរាជធានី ទាំងអស់បើមានជំងឺផ្សេងៗពិសេសសង្ស័យនឹងជំងឺCOVID-19នោះ គឺត្រូវប្រញាប់ទៅមន្ទីរព្យាបាលរដ្ឋធំៗបន្ទាន់ ដើម្បីឲ្យគ្រូពេទ្យឯកទេសតាមដានបន្តទៀត ជៀសវាងការលាក់លៀមដាច់ខាត។ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានបញ្ជាក់ទៀតថា ការរស់នៅស្អាត ការហូបចុកស្អាត ទីកន្លែងធ្វើការស្អាត និងកន្លែងស្នាក់នៅស្អាត វានឹងឈ្នះនូវអ្វីៗទាំងអស់ពិសេសឈ្នះនៅមេរោគកូវីដ១៩ នេះតែម្តង៕
អត្ថបទ៖ វិមាន
សូមចុចអាន៖ អ្នកតំណាងរាស្ត្រខ្មែរ ដែលកំពុងសម្រាកព្យាបាល ចេញសារគ្រើនរំលឹក
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


