ព័ត៌មានជាតិ
តំបន់ក្រហម មិនអនុញ្ញាតឲ្យធ្វើអាជីវកម្ម សូម្បីតែលក់ឥវ៉ាន់ចាប់ហួយ និងមិនអនុញ្ញាតអោយចេញ ចូលដាច់ខាត
ភ្នំពេញ ៖ រាជធានីភ្នំពេញត្រូវបាន ចែកចេញជា ៣តំបន់ គឺ តំបន់លឿង លឿងទុំ និងតំបន់ក្រហម។តែក្នុងតំបន់ទាំង៣នេះ តំបន់ក្រហមជាតំបន់ដែលមិនអនុញ្ញាតឲ្យធ្វើអាជីវកម្មដាច់ខាត សូម្បីតែការលក់ដូរឥវ៉ាន់ចាប់ហួយ ហើយការធ្វើដំណើរចេញចូល ក៏ត្រូវបានហាមដាច់ខាតផងដែរ ទោះជាដើរពីផ្ទះមួយទៅផ្ទះមួយក៏ដោយ ដោយត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុតចាប់ពីថ្ងៃទី២៩ មេសានេះតទៅ។

នេះបើតាមការបញ្ជាក់របស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ខណៈដែលលោកបានអញ្ជើញជាអធិបតីក្នុងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ តាមរយៈ video conference នៅសាលារាជធានីភ្នំពេញ នារសៀលថ្ងៃទី២៨ មេសានេះ ដើម្បីមានវិធានការផ្សេង ចំពោះតំបន់ពណ៌លឿង លឿងទុំ និង តំបន់ក្រហម ឲ្យបានល្អប្រសើរ ក្នុងការទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩ ទៅតាមសេចក្តីសម្រេចលេខ៥៤ សសរ ចុះថ្ងៃទី២៦ មេសា ២០២១របស់រាជរដ្ឋាភិបាល។

លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា កិច្ចប្រជុំនេះធ្វើឡើង ដើម្បីអនុវត្តនូវវិធានការបិទខ្ទប់តំបន់ដែលត្រូវបិទខ្ទប់ ពិសេសតំបន់ពណ៌លឿងទុំ និងតំបន់ក្រហម ។ ក្នុងតំបន់ទាំង២នេះ អាជ្ញាធរខណ្ឌត្រូវចុះល្បាតក្នុងមូលដ្ឋាននេះជាប្រចាំ ដើម្បីទទួលបានព័ត៌មាន ដោយមិនអោយមានការជួបជុំ ឬផឹកស៊ីជាដាច់ខាត បើមានត្រូវតែចាប់យកមកអនុវត្តទោស។

លោកបានបន្តទៀតថា ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ បើមិនមានការចូលរួមសហការពីប្រជាពលរដ្ឋទេ គឺយើងមិនអាចលុបបំបាត់បាននោះទេ។ ដូច្នេះត្រូវតែផ្សព្វផ្សាយនិងធ្វើចលនាឲ្យពួកគាត់បានចូលរួម អនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាលនិងវិធានការរបស់អាជ្ញាធរយើង។

ក្នុងកិច្ចប្រជុំនោះលោកឃួង ស្រេង ក៏បានជំរុញឲ្យបន្តការចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រ ពិសេសការផ្តល់អំណោយជូនបងប្អូន កម្មករ កម្មការីនី ទៅដល់តាមបន្ទប់ជួល ដោយមកដល់ពេលនេះ យើងបានចែកអំណោយទៅប្រជាពលរដ្ឋនិងកម្មករ កម្មការីនី បានប្រមាណ១០ម៉ឺនគ្រួសារហើយ តែក៏នៅតែមានការស្រែករកជំនួយទៀត ដែលការងារមនុស្សនេះ យើងត្រូវតែធ្វើបន្តនិងឲ្យចំគោលដៅ ចំអ្នកដែរខ្វះខាតជាងគេ៕
ដោយ ៖ ស្រីរ័ត្ន




-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


