ព័ត៌មានជាតិ
រដ្ឋបាលស្រុកបាទីបង្ហាញអត្តសញ្ញាណអ្នកមានលទ្ធផលវិជ្ជមានកូវីដ១៩ ចំនួន៦ នាក់
តាកែវ ៖ រដ្ឋបាលស្រុកបាទី ខេត្តតាកែវ បានបង្ហាញអត្តសញ្ញាណអ្នកមានលទ្ធផលវិជ្ជមានកូវីដ១៩ ចំនួន៦ នាក់ដែលជាករណីឆ្លងក្នុងសហគមន៍។
បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុកបាទី ចុះថ្ងៃទី២៩មេសានេះ បានឲ្យដឹងថា អ្នកមានវិជ្ជមានកូវីដ១៩ទាំង៦នាក់នោះរួមមានទី១ឈ្មោះវ៉ាន់ នាងពៅ ភេទស្រី អាយុ៣២ឆ្នាំ ជាជនជាតិខ្មែររស់នៅភូមិក្រាំងលាវ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ មុខរបរកម្មកររោងចក្រ។ ទី២ឈ្មោះហូ ប៉េងម៉ី ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិចិន ស្នាក់នៅភូមិឃ្លាំងសម្បត្តិឃុំពត់សរស្រុកបាទីខេត្តតាកែវមុខរបរកម្មកររោងចក្រ។ ទី៣ឈ្មោះ មុត វ៉ាន់ដេត ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិម្កាក់ ឃុំចំប៉ី ស្រុកបាទី ខេត្តតាកែវ។
ទី៤ឈ្មោះប៊ិន ហ៊ន ភេទស្រី អាយុ២៥ឆ្នាំ នៅភូមិដូងឃុំដូង ស្រុកបាទី ខេត្តតាកែវ។ ទី៥ឈ្មោះស្រេងសៀកលីភេទស្រីអាយុ២៧ឆ្នាំជនជាតិខ្មែរនៅភូមិស្តុកឃុំកុមាររាជាស្រុកបាទីខេត្តតាកែវនិងទី៦ ឈ្មោះឆេងស្រីពៅភេទស្រីអាយុ២៦ឆ្នាំជនជាតិខ្មែររស់នៅភូមិត្បូងដំរីឃុំក្រាំងធ្នង់ស្រុកបាទីខេត្តតាកែវុំ។
រដ្ឋបាលស្រុកសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ១៩ខាងលើត្រូវរាយការណ៍ជូនអាជ្ញាធរជាបន្ទាន់និងរួសរាន់ទៅយកសំណាកនៅតាមទីតាំងដែលបានកំណត់ក្នុងនោះមណ្ឌលសុខភាពនិងមន្ទីរពេទ្យបង្អែកស្រុកព្រមទាំងត្រូវដាក់ខ្លួនឲ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ។
រដ្ឋបាលស្រុកបានបន្តថា ក្នុងករណីបងប្អូនប្រជាពលរដ្ឋមានបញ្ហាសុខភាពដូចជាផ្ដាសាយក្អកហៀរសំបោរឈឺបំពង់កថប់ដង្ហើម ឬ មានរោគសញ្ញាសង្ស័យផ្សេងៗត្រូវប្រញាប់រួសរាន់ទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យបង្អែកស្រុកបាទី ឬ មណ្ឌលសុខភាពដែលនៅជិតលំនៅឋានរបស់បងប្អូន៕
ដោយ ៖ សំអឿន
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី



