ព័ត៌មានជាតិ
ជិត ១០០ ឆ្នាំមុន ជនជាតិបារាំងស្រាវជ្រាវរកឃើញរូបព្រះពុទ្ធប្រក់នាគលើកំពូលប្រាសាទបាយ័ន
នៅជាន់ទី ៣ ផ្នែកខាងលើប្រាសាទបាយ័ន បានបិទមិនឱ្យភ្ញៀវទេសចរចូលទស្សនារយៈពេលជាង ៣០ ឆ្នាំមកហើយ ដោយសារមានហានិភ័យខ្ពស់អាចបង្កគ្រោះថ្នាក់ ដោយអាជ្ញាធរបានដាក់ផ្លាកហាមឃាត់មិនឱ្យទេសចរឡើងឬជាន់ឡើយ។
បើតាមប្រភពពីមន្រ្តីអាជ្ញាធរជាតិអប្សរាបានឲ្យដឹងថា ទីតាំងទីនោះកាលពីជាង ១០០ ឆ្នាំមុន ត្រូវបានក្រុមអ្នកស្រាវជ្រាវបារាំងបានជីកកកាយរកឃើញរូបសំណាក់ព្រះពុទ្ធប្រក់នាគ ដែលត្រូវបានគេវាយកម្ទេចកប់ចោលនៅទីនោះ។

ផ្តល់បទសម្ភាសន៍ដល់ក្រុមអ្នកសារព័ត៌មានប្រមាណ ១០ ស្ថាប័ន ដែលធ្វើដំណើរចុះទៅសិក្សាស្វែងយល់ពីតំបន់បេតិកភណ្ឌនៅតំបន់រមណីយដ្ឋានអង្គរ លោក សោម សុផារ៉ាត ប្រធាននាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរាបានឲ្យដឹងថា នៅជាន់ទី ៣ កំពូលប្រាសាទបាយ័នគឺជាជាន់ខ្ពស់ជាងគេបំផុតនិងជាកន្លែងទីសក្ការៈដ៏សំខាន់បំផុតសម្រាប់តម្កល់អាទិទេព។
លោកបានប្រៀបធៀបជាន់ទី ៣ លើកំពូលប្រាសាទបាយ័នដូចជាន់បាកាននៅប្រាសាទអង្គរវត្តដែលជាជាន់ខ្ពស់ជាងគេ និងជាទីសក្ការៈសម្រាប់គោរពបូជា។


ពាក់ព័ន្ធប្រវត្តិព្រះពុទ្ធរូបប្រក់នាគដែលត្រូវបានរកឃើញកាលពីជិត ១០០ ឆ្នាំមុននៅជាន់កំពូលប្រាសាទបាយ័នដោយអ្នកស្រាវជ្រាវបារាំង លោក សោម សុផារ៉ាត បានរៀបរាប់ប្រាប់ថា នៅទសវត្សរ៍ឆ្នាំ ១៩៣០ ជនជាតិបារាំងបានស្រាវជ្រាវរកឃើញព្រះពុទ្ធរូបប្រក់នាគដែលត្រូវបានគេវាយបំបែក និងកប់ចោលនៅខាងក្នុង។ ក្រោយមកអតីតព្រះមហាក្សត្រព្រះបាទ មុនីវង្ស បានបញ្ជាឱ្យគេជួសជុលនិងដង្ហែព្រះពុទ្ធរូបប្រក់នាគនោះយកទៅតម្កល់នៅវិហារប្រាំពីរល្វែងនិងបន្តស្ថិតនៅទីនោះរហូតមកដល់ពេលនេះ។
បើតាមលោក សោម សុផារ៉ាត បច្ចុប្បន្នក្រុមការងារកំពុងដំណើរការជួសជុលទីតាំងទាំងនោះ ហើយយោងតាមលក្ខខណ្ឌនៃកិច្ចការអភិរក្ស អាជ្ញាធរនឹងបើកឱ្យភ្ញៀវទេសចរចូលទស្សនាវិញនៅពេលដែលការជួសជុលរួចរាល់ និងធានាបានថាអស់ហានិភ័យទាំងស្រុង៕
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


