ព័ត៌មានជាតិ
កម្ពុជាទទួលជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតអន្តរជាតិ SIGA លើកទី៣៥ ឆ្នាំ២០២៧ នៅខេត្តសៀមរាប
កម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ដើម្បីស្វាគមន៍អតីតប្រតិភូនាវាយុវជនមកពីបណ្តាប្រទេសអាស៊ាន និងជប៉ុន បន្ទាប់ពីបានទទួលទង់ជ័យ ជាសក្ខីភាពក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំ «មហាសន្និបាតអន្តរជាតិនៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុន លើកទី៣៥» ឬ 35th SIGA ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៧ នៅខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា។

ពិធីប្រគល់និងទទួលទង់ជ័យនេះ រៀបចំនាឱកាសមហាសន្និបាតអន្តរជាតិលើកទី៣៤ (34th SIGA) នៅរដ្ឋធានីវៀងច័ន្ទ និងខេត្តវ៉ាំងវៀង សាធារណរដ្ឋប្រជាមានិតឡាវ កាលពីថ្ងៃទី០៧ ដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ ដោយគណៈប្រតិភូកម្ពុជាដឹកនាំដោយ លោកជំទាវ Sroy Socheath – ស្រូយ សុជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានយុវជន និងជាប្រធានប្រតិភូកម្ពុជា ព្រមទាំង លោកជំទាវ អ៊ឹម រចនា – IM Rachna ប្រធានសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា (SIC)។

គួរកត់សម្គាល់ថា មហាសន្និបាតឆ្នាំនេះ ប្រារព្ធឡើងក្រោមមូលបទ “SSEAYP International: Enhancing Memories, Harmony & Connectivity” ដែលរៀបចំដោយសមាគមអតីតប្រតិភូឡាវ (LASSA) និងសម្ព័ន្ធយុវជនឡាវ។ ក្នុងព្រឹត្តិការណ៍នោះ គណៈប្រតិភូកម្ពុជាបានចូលរួមយ៉ាងសកម្មលើគ្រប់សកម្មភាព រួមមានការប្រជុំថ្នាក់ដឹកនាំសមាគម (COP Meeting) វឌ្ឍនភាពការងាររបស់សមាគម ជាពិសេសលើការងារមនុស្សធម៌ និងកិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការជ្រើសរើស និងបណ្តុះបណ្តាលយុវជនកម្ពុជាឱ្យក្លាយជាទូតសុឆន្ទៈដ៏មានសមត្ថភាព។ យុទ្ធសាស្ត្រផ្សព្វផ្សាយ និងការរៀបចំដ៏រឹងមាំរបស់ក្រុមការងារកម្ពុជា ទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសំណាក់សមាជិកដទៃទៀត ដែលជាសញ្ញាវិជ្ជមានសម្រាប់ការត្រៀមខ្លួនឆ្ពោះទៅឆ្នាំ២០២៧។

ក្នុងពិធីទទួលទង់ជ័យ SIGA ពីម្ចាស់ផ្ទះឡាវ កាលពីយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា ប្រធានសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា បានបង្ហាញការប្ដេជ្ញាចិត្តនិងការទទួលខុសត្រូវដ៏ខ្ពង់ខ្ពស់ក្នុងការបន្តបេសកកម្មពង្រឹងបណ្តាញអតីតប្រតិភូយុវជនជាង ១៣,៥០០ នាក់ក្នុងតំបន់ និងថា៖ «កម្ពុជាបានត្រៀមខ្លួនរួចជាស្រេច មិនត្រឹមតែក្នុងការរៀបចំកិច្ចប្រជុំកម្រិតតំបន់ប៉ុណ្ណោះទេ ប៉ុន្តែគឺដើម្បីបង្ហាញពីសន្តិភាព ការអភិវឌ្ឍ និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់ខ្មែរ ទៅកាន់ពិភពលោកតាមរយៈយុវជន»។

គួរបញ្ជាក់ផងដែរថា SIGA គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏ធំបំផុតរបស់អតីតប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុន ដើម្បីពង្រឹងបណ្តាញទំនាក់ទំនងរវាងសមាគមអតីតប្រតិភូទាំង ១១ ប្រទេស ចែករំលែកបទពិសោធន៍លើសកម្មភាពក្រោយកម្មវិធី (Post-Program Activities) ដើម្បីជួយដល់សង្គមជាតិ ព្រមទាំងផ្សព្វផ្សាយវប្បធម៌ និងទេសចរណ៍នៃប្រទេសជាម្ចាស់ផ្ទះ។

សមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា (SIC) សូមគោរពអញ្ជើញសមាជិក សមាជិកា និងដៃគូសហការទាំងអស់ ចូលរួមគាំទ្រ និងរួមចំណែកតាមគ្រប់រូបភាព ដើម្បីឱ្យមហាសន្និបាតលើកទី៣៥ ឆ្នាំ២០២៧ នៅលើទឹកដីអង្គរ ខេត្តសៀមរាប ក្លាយជាមោទនភាពជាតិ និងជាព្រឹត្តិការណ៍ដ៏ជោគជ័យជាប្រវត្តិសាស្ត្រ៕




















-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


